ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន តែមិនចូលទឹក បណ្តាលឲ្យរបួស

យុវជនម្នាក់ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន តែមិនចូលទឹក បណ្តាលឲ្យរបួស

​ភ្នំពេញ​៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​យុវជន​រងគ្រោះ​មាន​ឈ្មោះ ផាត សុវណ្ណ​មុន្នី ហៅ​បញ្ញា អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​សន្ធរម៉ុក ថ្នាក់​ទី​១២ ទើបតែ​ប្រលង​ចប់ មាន​ទីលំនៅ​ផ្ទះ​លេខ​44A ផ្លូវ​លេខ​265 សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​គុប​ជ្រុង​សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1BE-0337 ដែល​មាន​ម្តាយ​ឈ្មោះ ផាន់ សុ​វណ្ណា អាយុ​៥៤ ឆ្នាំ មានមុខ​របរ​ធ្វើការ​ក្នុង​កំពង់ផែ​ភ្នំពេញ ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ឡើង​ទៅលើ​ស្ពាន​ជ្រោយចង្វា​ក្នុង​ទឹសដៅ​ពី​លិច​ទៅ​កើត ពេលមកដល់​ជិត​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វា ជនរងគ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ​ឡើង​ទៅលើ​បង្កាន់ដៃស្ពាន​រួច​លោត​ចុះ​ក្រោម​តែម្តង​ដោយ​មាន​ពាក់មួក​សុវត្ថិភាព ។​
​នៅ​រសៀល​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​កើតហេតុ កូនប្រុស​គាត់​បាន​សុំ​ទៅ​ក្រៅ​មាន​កម្មវិធី​ជា​មួយ​មិត្តភក្តិ​ព្រោះ​ទើបតែ​ប្រឡង​ចប់ ។ លុះ​រហូត​មក​ដល់​ម៉ោង​ប្រហែល​៧​យប់​កូនប្រុស​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា​អត់​ទាន់​ត្រឡប់ទៅផ្ទះ​វិញ​ទេ កំពុង​ញាំ​ុ​អី​ជាមួយ​មិត្តភក្តិ ។ ស្រាប់តែ​នៅវេលា​ម៉ោង​១០​យប់​មាន​គេ​ទូរស័ព្ទ​សួរ​គាត់​ថា ត្រូវ​ជា​អ្វី​និង​ឈ្មោះ ផាត សុវណ្ណ​មុន្នី ព្រោះ​ឥឡូវនេះ មុន្នី​បាន​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​តែ​មិន​ធ្លាក់​ចូល​ក្នុង​ទឹក​ទេ ព្រោះ​គាត់​លោត​ចំ​កន្លែង​គោក ។ ប្រភព​ដដែល​បាន​បន្តទៀតថា គ្រាន់តែ​លឺថា​កូនប្រុស​លោត​សម្លាប់ រូបគាត់​ជា​ម្តាយ​ស្ទើរ​ខ្យល់​ចាប់ ហើយ​ក៏​ស្ទុះស្ទារ​ធ្វើដំណើរ​មក​កាន់​ស្ពាន​ជ្រោយចង្វា​ភ្លាមៗ​ដែរ ។ រូបគាត់​ជា​ម្តាយ​នៅ​តែ​មិន​អស់ចិត្ត មិនដឹង​ថា​កូនប្រុស​មាន​វិបត្ត​អ្វី​ទេ​បាន​ជា​ដល់​ថ្នាក់​ហ៊ាន​លោត​សម្លាប់​ខ្លួន​ដូច្នេះ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​កាល់ម៉ែត​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ ចំណែក​ម្តាយ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំ​មក​ប៉ុស្តិ៍​ស្រះចក ដើម្បី​ធ្វើ​លិខិត​ស្នាម​ទទួលយក​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ៕
14079941_1151317604927748_3150446359226407975_n 14142057_1151317824927726_4075194944412720907_n th-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya