ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ ២​គ្រឿង បុក​គ្នា​ពេញទំហឹង​របួស ៣​នាក់ ​

ម៉ូតូ ២​គ្រឿង បុក​គ្នា​ពេញទំហឹង​របួស ៣​នាក់ ​

ភ្នំពេញ ៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ០៥​នាទី យប់​ថ្ងៃទី​២៤ កញ្ញា ២០១៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។ ក្រោយ​កើតហេតុ ភាគី​ទាំងពីរ​បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ម៉ូតូ​សង់​កូរ៉េ​ជួយ​ដឹក​អ្នករងរបួស​ទៅ​ព្យាបាល និង​ចេញថ្លៃ​ព្យាបាល​ឲ្យ​ភាគី​ម៉ូតូ​ឌ្រី​ម ។​
ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-5442 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​មុខ​ផ្សារ​ហេង​លី ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​ម៉ូតូ​ឌ្រី​ម​C110 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ ទ​-8471 ភព​1 ជិះ​ដោយ ២​នាក់ ប្តី​ប្រពន្ធ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា ចំណែក​អ្នក​ទាំង​៣ របួសស្រាល​រលាត់​ដៃជើង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya