ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យដួលបោកក្បាលស្លាប់

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យដួលបោកក្បាលស្លាប់

ខេត្ត​កំពង់ចាម ៖ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦​ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​០៧ ចំនុច​លើ​ស្ពាន​អូរ​ដា ស្ថិតក្នុង​ភូមិ​ឃ្លោ​យទី​១ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ។​
​ជនរងគ្រោះ​ឈ្មោះ អ៊ឹម យឿន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អន្លង់​ស្នូក ឃុំ អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ ឌុប​មនុស្ស​ចំនួន ២​នាក់ ទី​១ យឿន ឌី​ម ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ត្រូវជា​កូន​បង្កើត​ទី​២ ប៉ូ ស្រី​ណែ​ត ភេទ​ស្រី​អាយុ​៥​ខែ​ត្រូវ​ជា​ចៅ​បង្កើត​។​
​ជនរងគ្រោះ​បាន​បើកបរ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខ​ណះពេល បើក​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ជនរងគ្រោះ បាន​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃ​ស្ពាន​ដោយ​ខ្លួនឯង បណ្តាលឲ្យ​ដួល បោក​ទៅ​នឹង​ថ្នល់ លើ​ស្ពាន រងគ្រោះ​យ៉ាង អាណោចអាធ័ម តែម្តង សង្ស័យ​ចង្កូត​ម៉ូតូ​ទើស​ចង្អៀត​នឹង​បេ អង្ករ​ដែល​ជនរងគ្រោះ​ដឹក​ដាក់​លើ​ចង្អើរ ជាប់​ពី​មុខ​នឹង​ជនរងគ្រោះ ។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច ជំនាញ​ចរាចរណ៍ បាន​ចុះ មកជួយ អន្តរាគមន៍ និង​ប្រគល់ សាកសព​ឲ្យទៅ សាច់ញាតិ ជនរងគ្រោះ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី ផងដែរ​។​ចំណែក​ម៉ូតូ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​រងចាំ ម្ចាស់​ដែលជា​សាច់ញាតិ​ជនរងគ្រោះ​មក​ទទួល​នៅ​ថ្ងៃក្រោយ​៕
14079860_1150947231631452_7157701072317743570_n image-1307 image-1308

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya