ប៉ូលិសឃាត់និស្សិតមួយក្រុម មិនឲ្យចូលទៅត្រួតពិនិត្យស្រះទឹកនិងសំណង់ថ្ម នៅតំបន់ស
រតនគិរី៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ក្រុមនិស្សិតមួយក្រុម មានគ្នាចំនួន ៣៨នាក់ ដឹកនាំដោយលោក ឈិត មុន្នី និងមានការចូលរួម ពីអ្នកភូមិឡុំចំនួន ១៩នាក់ សរុប ៥៧នាក់ មានបំណងចូលទៅ ពិនិត្យមើលស្រះទឹក និងសំណង់ថ្ម ដែលវៀតណាម សាងសង់លើតំបន់ស ស្ថិតក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ របស់ប៉ុស្តិ៍សង្កេត ការណ៍លេខ៦០៣ (ភូមិឡុំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី) ។
កម្លាំងចម្រុះ ដែលចុះឃាត់ក្រុមនិស្សិតនេះ រួមមានកម្លាំងនគរបាល វរការពារព្រំដែនលេខ៦២៣ កម្លាំងយោធាវរការពារ ព្រំដែនលេខ១០២ កម្លាំងទីចាត់ការព្រំដែន កម្លាំងអ-ហខេត្ត និងកម្លាំងយោធាខេត្ត ។
បើតាមសមត្ថកិច្ចចម្រុះ ដែលចុះប្រតិបត្តិការនេះ បានប្រាប់ឲ្យដឹងថា បានចុះហាមឃាត់ មិនឲ្យក្រុមនិស្សិតចូលទៅ តំបន់ខាងលើនោះ ដើម្បីទុកឱកាសឲ្យ គណកម្មាធិការថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ធ្វើការដោះស្រាយតាមនិតិវិធី ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ក្រុមនិស្សិត មិនឲ្យចូលទៅត្រួតពិនិត្យស្រះទឹកនិងសំណង់ថ្ម នៅតំបន់ ស