ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ៣និង១៥នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុយុវជនវ័យក្មេងទាំង២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DD-3096 តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់កន្លែងកើតហេតុស្រាប់តែបុកគ្នាជាមួយរថយន្ត១គ្រឿង ម៉ាកម៉ុងតេរ៉ូ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2N-2649 បើកបរដោយជនបរទេសក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ស្លាប់