ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ប៉ូលិសចាប់១៦នាក់ ករណីគ្រឿងញៀន

ប៉ូលិសចាប់១៦នាក់ ករណីគ្រឿងញៀន

​សៀមរាប ៖ ហេតុការណ៍​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ថ្ងៃទី​២៥,២៦ និង​២៧ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាម​បន្ទប់​ជួល និង​នៅតាម​ដងផ្លូវ​សាធារណៈ​។​
​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ឱ្យ​ស្នងការ​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឱ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះបង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​១៦ នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើ​ការសួរនាំ​។​
​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ច្បាស់​រួចមក កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​បន្តបន្ទាប់​ចំនួន​១៦ នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើ​ការសួរនាំ​។ លោក​បាន​បន្តទៀតថា ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៦​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន ម្សៅ​គ្រើម (​ម៉ា​ទឹកកក​) ចំនួន​១៦​កញ្ចប់ ស្មើ​ទម្ងន់​៣,៧​ក្រាម​, ទូរស័ព្ទ​៧​គ្រឿង និង​សម្ភា​រវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​
​បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​១៦​នាក់ (​ក្នុងនោះ​៧​នាក់​បញ្ជូន​ទៅ​មណ្ឌល​កែ​ប្រៃ​) ចំណែក​ជនសង្ស័យ​ចំនួន​៩​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

18caa846-dea1-4b96-8d2b-1ce46a1db02b 31ac1baa-a8c8-4512-adaa-61089b72d7b4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya