ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្រែកអូយ រួចខំាធ្មេញខ្លួនឯង បណ្តាលឲ្យស្លាប់

បុរសម្នាក់ ស្រែកអូយ រួចខំាធ្មេញខ្លួនឯង បណ្តាលឲ្យស្លាប់

​បន្ទាយមានជ័យ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ​ឌឹ​ហ្គោល ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​បុរស​ម្នាក់​ខណៈ​កំពុង​ធ្វើការ ស្រាប់តែ​ស្រែក​អូយ រួច​ខាំធ្មេញ​ខ្លួនឯង ចំណែក​ដៃជើង​ញ័រ​ដូច​គេ​ចាប់​អង្រួន​អ៊ីចឹង ភ្លាមៗ​នោះ​អ្នកធ្វើការ​ជាមួយ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ពេល​ដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ ។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ និន សុភ័ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ​មល់ ឃុំរ​កាត ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ។​
​ឈ្មោះ អ៊ាត ច​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រួម​អាជីព​ជា​មួយ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ជនរងគ្រោះ​ឡើង​ទៅ​រៀប​ពិ​ដាន​ឡៅតឿ​នៅ​ចំណុច​ខារ៉ាអូខេ​ខាងលើ ស្រាប់តែ​ស្រែក​អូយ បន្ទាប់មក​ក៏​ទ្រេត​ខ្លួន​ប្រុង​ធ្លាក់ តែ​ខ្លួន​ត្រកង​បី​ទាន់ពេល តែ​ជនរងគ្រោះ​ខាំ​ធ្មេញ ហើយ​ដៃជើង​ញ័រ​ដូច​ចាប់​អង្រួន​អ៊ីចឹង មិនដឹងថា ជា​ករណី​ឆក់ ឬ​ខ្យល់គរ​នោះទេ ។​
​ក្រុមកម្មករ​រួម​អាជីព​បន្តថា ពេល​ភ្លាមៗ​នោះ​ក៏​នាំ​គ្នា​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ បង្អែក​ក្រុង​ប៉ោយ​ប៉ែត តែ​ពេល​ទៅដល់​ក្រុម​គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ ។​
​យោង​ការលើកឡើង​របស់​កម្ម​ករ​រួម​អាជីព​ដែល​ថា ក្រោយ​ជនរងគ្រោះ​ស្រែក​នាំគ្នា​ទៅ​បីត្រកង ហើយ​ជនរងគ្រោះ​ដៃជើង​ជាប់​លើ​រន្ទា​តែ​មិន​ឆក់​ដល់​ពួក​ខ្លួន​នោះ បាន​ធ្វើឲ្យ​កើត​ជា​ចម្ងល់ ហើយ​ដាក់​ការសង្ស័យថា ជនរងគ្រោះ​អាច​កើត​ជម្ងឺ​ខ្យល់គរ ។​
​ជុំវិញ​បញ្ហា​ខាងលើនេះ លោក អ៊ឹម សុភារៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យដឹងថា យោង​ការសួរនាំ​ពី​កម្មករ​រួម​អាជីព ខ្លះ​ថា​សង្ស័យ​ឆក់​ចរន្ត​អគ្គីសនី ព្រោះ​ជនរងគ្រោះ​ដាក់​រន្ទា​ចំ​លើ​ខ្សែភ្លើង ។ យ៉ាងណា​ក៏​ដោយ​ករណី​ខាងលើ លោក​មិន​ទាន់​ប្រាកដ​ថា​ជា​ករណី​ស្លាប់​ដោយ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ រង់ចាំ​ការ​ធ្វើ​ការត្រួតពិនិត្យ និង​កោសល្យវិច្ច័យ​ពី​ជំនាញ​សិន ៕

9a202500-4d2c-4d55-a6eb-f4a52bd4301b 838caa1b-1b83-405b-a352-ffc18d6febcc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya