(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់ និងវត្ថុតាងមួយចំនួន នៅចំណុចក្រុមទី៣១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ណាង ផាន អាយុ២៩ឆ្នាំ ទីកន្លែងកំណើតស្រុកកោះធំ ខេត្តកណ្តាល មានទីលំនៅ ក្រុមទី៣១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ក្នុងនោះដែរ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន (ទឹកកក) ១០កញ្ចប់ និងទូរស័ព្ទ១គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នំាញៀន