ភ្នំពេញ៖ កញ្ញាមាស សុខសោភា បានធ្លាប់ដាំដើមឈើរហូតដល់ទៅចំនួន ១០,០០០ ដើម ឥឡូវនេះទទួលបានផ្កែផ្កាហើយ មានក្ងោកព្រៃ, ស្វា នឹងសត្វព្រៃដ៏ទៃទៀត បានត្រលប់មករស់នៅវិញហើយ។ ចំណែកដើមឈើដែលធ្លាប់ដាំនោះកីបានធំៗដែល សម្រាប់ជាជម្រករបស់សត្វព្រៃផងដែរ នៅព្រៃមេត្តាធម្មជាតិ ភ្នំឱរ៉ាល់ កំពង់ស្ពឺ។ យោងតាមសម្តីរបស់កញ្ញាមាស សុខសោភាបានសរសេរថា នេះជាវីដេអូដ៏អស្សារ្យមួយ, ក្ងោកព្រៃ, ស្វា នឹងសត្វព្រៃដទៃទៀត បានត្រលប់មកមកវិញ ។ កន្លែងនេះហើយគឺជាកន្លែង ដែលយើងធ្លាប់បានដាំ ដើមឈើ ចំនួន 10,000 ដើម។
វាជាគំរោងការងាររយះពេល 3ឆ្នាំ ជាមួយ អ្នកដឹកនាំសហគមន៍ ដើម្បី ទទួលយកការអភិវឌ្ឍ៍ដ៏គង់វង្សនិងស្ថេរភាព។ ខ្ញុំសូមអគុណខ្លាំងណាស់ចំពោះ Metta Nature Page នឹងសហគមន៍ស្រលាញ់ធម្មជាតិ. ដែលបានដាក់ចិត្ត ដាក់កាយក្នុងការជួយថែរក្សា ការពារ ធម្មជាតិ យ៉ាងជោគជ័យសំរាប់អាណាចក្ររបស់យើងទាំងអស់គ្នា ៕
» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » កញ្ញា មាស សុខសោភា ឥឡូវទទួលផ្លែផ្កាហើយ