ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់

ក្រុងព្រះសីហនុ​៖ សមត្ថកិច្ច​អោយដឹងថា កាលពី​ម៉ោង​23:10​នាទី​យប់​ថ្ងៃទី​27​ខែ​08 ឆ្នាំ​2016​នៅលើ​ផ្លូវ​សម្តេច​តេជោ​ហ៊ុនសែន ត្រង់ចំណុច ភូមិ​ថ្មី ស្ថិតក្នុង​សង្កាត់​3 ក្រុងព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​ម៉ូតូ​ម៉ាក Honda Wave ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ គង់ ទុំ ភេទ​ប្រុស អាយុ 25​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ក្រុម​3 ភូមិ​3 សង្កាត់​3 បាន​បុក​ប៉ះ​នឹង​ម៉តូ 01​គ្រឿង​ម៉ាក Honda C-125 ពណ៌​ខ្មៅ ស្លាក​លេខ​ព្រះសីហនុ 1E-9262 បើកបរ​ឈ្មោះ ផាត់ ហ៊ីង ភេទ​ប្រុស អាយុ 31​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ មាន​ទិសដៅ​បញ្ច្រាស់​គ្នា​បណ្ដាលអោយ​ឈ្មោះ គង់ ទុំ ស្លាប់​បាត់បង់​ជីវិត និង​ឈ្មោះ ផាត់ ហ៊ីង រងរបួស​ធ្ងន់ បច្ចុប្បន្ន​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ៕

14063962_1691478534511399_361567553862027868_n 14183751_1691478544511398_7625211508763462630_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya