ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ អគ្គីភ័យបានឆាបឆេះចេញពីបន្ទប់ការិយាល័យជាន់ទី២នៃធនាគារចិន ដោយសារទុស្សេខ្សែភ្លើង ឋិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បច្ចុប្បន្ន រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងកំពុងអន្តរាគមន៍បាញ់ពន្លត់ ។ ការឆាបឆេះនេះមិនមានជាអណ្តាតភ្លើងធំដុំទេ ។ ចំពោះសម្ភារខូចខាតមិនទាន់ដឹងនៅឡើយ ៕