ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​របួស​ធ្ងន់ធ្ង​រ​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​របួស​ធ្ងន់ធ្ង​រ​ ​

ភ្នំពេញ ៖ ហេតុ​គ្រោះថ្នាក់​ចរាច​រណ៍​បង្កអោយ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូចគ្នា ហើយ​បាន​បុក​គ្នា​ពេញទំហឹង ។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ជន្លង់​ម្លូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ភ្លើង​ឆេះរ​ទះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​យុវជន​រងគ្រោះ​ស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជ័យ ឧត្តម ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ មាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​DUCK ពណ៍​ស​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-1251 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ពេលនោះ​ស្រាប់តែ​មាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-4313 ជិះ​ក្នុង​ល្បឿន​លឿន​ដូចគ្នា និង​ទិសដៅ​បញ្ច្រាស​គ្នា ពេល​មកដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​
​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ដែល​ខូចខាត​ទាំង​២​គ្រឿង ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នា​ពេល​ក្រោយ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ ឱ្យមក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
14095756_546644422195079_6340472211553086499_n 14183900_546644442195077_2170110447907895447_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya