(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកងរាជអាវុហត្ថខណ្ឌ ក្រោមការដឹកនាំដោយផ្ទាល់ពី លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ចាការអវុធហត្ថខណ្ឌ បានចុះបង្ក្រាប់បទីតាំងលក់ និងជក់គ្រឿងញៀនមួយកន្លែងដែលស្ថិតក្នុងផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
មន្ត្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បាន ប្រមូលបានថ្នាំញៀន២៤៣កញ្ចប់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ (ស្រីម្នាក់) ព្រមទាំងប្រដាប់ជក់មួយចំនួនទៀតផងដែរ។ បច្ចុប្បន្នសម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ កំពុងសួរនាំ និងចាត់ការតាមច្បាប់៕
» ព័ត៌មានជាតិ » ប៉ូលិសបង្រ្កាបទីតំាងលក់គ្រឿងញៀន បាន៣នាក់