ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ចូល​ផ្ទះ​គេ​ខ្ទាត តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ គ្រាន់តែ​របួសធ្ងន់​-​ស្រាល តែ​អ្នក​បើក​ឡាន​ស្លាប់​នៅ​ពេទ្យ មុន​នេះ​បន្តិច​ ​

ឡាន​បុក​ចូល​ផ្ទះ​គេ​ខ្ទាត តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ គ្រាន់តែ​របួសធ្ងន់​-​ស្រាល តែ​អ្នក​បើក​ឡាន​ស្លាប់​នៅ​ពេទ្យ មុន​នេះ​បន្តិច​ ​

កំពង់ស្ពឺ ៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​ថ្ងៃ​ទី​២៧ សីហា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤-៦៥ ក្នុង​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គិរីវ័ន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។
​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ឡ ហៀក ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រងរបួស​ធ្ងន់ ព្រមទាំង​ខូច​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2i-6840 ចំណែក​អ្នកបើកបង្ក​បាន​គេច​ខ្លួន​បាត់ ។​
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-2485 សណ្តោង​រ៉ឺម៉ក​គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​លិច​ទៅ​កើត បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​សៀមរាប​2A1369 ធ្វើដំណើរ​ពី​កើត​ទៅ​លិច រង​ការខូចខាត​ជា​យ៉ាងដំណំ ដែល​អ្នក​បើក​ត្រូវ​ស្គាល់​ឈ្មោះ​ងីម គឹម​យី​វ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គិរីវ័ន្ត ស្រុក​ភ្នំស្រួច រងរបួស​ធ្ងន់ អ្នករួមដំណើរ​២​នាក់​ឈ្មោះ​ច្រាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រំ​រលក ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ​ខេង យក្ស​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មាត់​សាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច រងរ​បូស​ស្រាល ។​
​បើ​តាម​ម្ចាស់ផ្ទះ​ក៏​បាន​ឱ្យដឹង​ដែរ​ថា មុនពេល​កើតហេតុ រូប​គាត់​កំពុង​សំ​រាន​លើ​ក្តារងឿ​ក្នុងផ្ទះ ស្រាប់តែ​ឮសូរ​សំឡេង​បុក​ប្រាវ រថយន្ត​នោះ​បន្ត​បុក​ចូលមក​ក្នុង​ផ្ទះ​របស់​គាត់ ថែម​ទាំង​រុញ​គាត់​ដែល​កំពុង​សំ​រាន​លើ​ក្តារងឿ​ទៅ​ផ្ទប់​នឹង​ជញ្ជាំង បើ​កុំ​តែ​បាន​រថយន្ត​របស់​គាត់​នៅ​ពីមុខ​មិនដឹង​ជា​យ៉ាងម៉េច​ទេ ។ ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក និង​រថយន្ត​រងគ្រោះ ត្រូវ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ចូលខ្លួន​ដោះស្រាយ ។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ទំនងជា​អ្នកបើករថយន្ត​ងងុយដេក ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​បែប​នេះ ។ ប្រភព​ចុងក្រោយ​ថា នៅវេលា​ម៉ោង​០២ និង​០៨​នាទី​ថ្ងៃ​ដដែល អ្នកបើក​រថយន្ត​ឈ្មោះ​ងីម គឹម​យី​វ បាន​ស្លាប់​ហើយ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ៕
9b679c62-c105-44c6-b2a1-d4ab12ae5517 50ed2adf-637b-4420-aae6-c83c4af7b6fe814b4a95-26ed-42a7-8ed1-5a5ef803a367

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya