(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ស្ត្រីរកស៊ីផ្លូវភេទ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់របស់ជនរងគ្រោះបានសម្រេចហើយ តែរត់មិនរួច។
មុនឈានទៅឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទទាំងនេះគឺនៅខណៈដែលជនរងគ្រោះជាបុរសម្នាក់ បានជិះម៉ូតូ១គ្រឿងមកឈប់នៅចំណុចកើតហេតុខាងលើដែលជាគោលដៅរបស់ស្ត្រីរកស៊ីផ្លូវភេទក្នុងបំណងនិយាយតថ្លៃគ្នាដើម្បីនាំទៅដេក។
ជនរង គ្រោះពុំទាន់និយាយតថ្លៃគ្នាត្រូវរ៉ូវផង ស្រាប់តែត្រូវស្ត្រីរកស៊ីផ្លូវភេទមានបក្ខពួក៤នាក់ បានស្ទាក់ម៉ូតូមិនឲ្យជិះទៅមុខ និងខ្លះទៀតជាន់ហ្វ្រាំងម៉ូតូជាប់ហើយក៏ធ្វើសកម្មភាពលូកហោប៉ាវយកកាបូប ដែលមានប្រាក់១៦០ដុល្លារ របស់ជនរងគ្រោះហើយក៏រត់គេចខ្លួនបាត់២នាក់ចំណែក២នាក់ទៀតរត់មិនរួច ត្រូវបានជនរងគ្រោះស្រែកផ្អើលឆោឡោស្របពេល និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលកំពុង បន្តយាមល្បាតនៅពេលរាត្រីមកជួយអន្តរាគមន៍ ភ្លាមៗដោយឃាត់ខ្លួនបក្ខពួកស្ត្រីរកសីុផ្លូវភេទបានចំនួន២នាក់ ដើម្បីយកមកសួរនាំតែម្ដង។
ក្រោយពីឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេ ទសមត្ថកិច្ចយើងបានដកហូតវត្ថុតាងកាបូបលុយត្រឡប់មកវិញដោយរកឃើញថវិកាត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះនិងបានប្រគល់ទៅឲ្យជនរងគ្រោះវិញផងដែរ។ ស្ត្រីសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះស្រី វិន អាយុ៣២ឆ្នាំ ទី២-ឈ្មោះវៀង ធីសឹង អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបា នភ្លាមៗនៅនិងកន្លែងកើតហេតុ។
ដោយឡែកស្ត្រីសង្ស័យ ជាបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះឈ្មោះតឿ អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះឌី ណា អាយុ២៩ឆ្នាំ ។ រីឯជនរងគ្រោះមានឈ្មោះឈឿន ដេវីដ ភេទប្រុស អាយុ ៣៤ឆ្នាំ ។
បច្ចុប្បន្ន ស្ត្រីត្រូវជាប់សង្ស័យទាំង២នាក់ ត្រូវបានបន្តឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំ រឿងចាត់ការតាមនិតិវិធី និងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន ស្ត្រីជាបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន ៕