ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​បទ​ប្លន់​ដោយ​ប្រើ​កាំភ្លើង​ខ្លី និង​ដាវ​ភ្ជង់​គំរាម​យក​កាបូប​ប្រាក់​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​បទ​ប្លន់​ដោយ​ប្រើ​កាំភ្លើង​ខ្លី និង​ដាវ​ភ្ជង់​គំរាម​យក​កាបូប​ប្រាក់​ ​

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៦ សីហា ២០១៦ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​ពីបទ​ប្លន់​ដោយ​ប្រើ​កាំភ្លើង​ខ្លី និង​ដាវ​ភ្ជង់​គំរាម​យក​កាបូប​ប្រាក់ និង​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ជា​អ្នកកាប់ជ្រូក​លក់ ។​

​ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​កែវ ប៊ុន​ហៀ​ង ហៅ​ត្រ​ង៉ោ​ល​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៥ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ២-​ឈ្មោះ​ពៅ ស្រស់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣២ ភូមិ​៤ សង្កាត់​លេខ​៤ (​ជា​អ្នកកាន់កាំភ្លើង​ពេល​ប្លន់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​មក​ហើយ​) និង​៣-​ឈ្មោះ​រដ្ឋ រស្មី ហៅ​យួន អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៥​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ។​

​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង ទៅ​លើ​ប្តី​-​ប្រពន្ធ​ជា​អ្នកកាប់ជ្រូក​លក់ ដោយ​បាន​យក​កាបូប​លុយ​មាន​ប្រាក់​, ទូរស័ព្ទដៃ​, អា​យផេត និង​សម្ភារ​មួយចំនួនទៀត ខណ​:​ពេល​ជនរងគ្រោះ​ម៉ូតូ​ចេញពីផ្ទះ បំណង​ជិះ​ទៅរក​ហូប​បង្អែម ។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ករណី​ប្លន់​នេះ ។ រយ​:​ពេល​១៥​ម៉ោង​កន្លះ គឺ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ឈាន​ដល់​ការឃាត់ខ្លួន​ជន សង្ស័យ​៣​នាក់ យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ៕
cd69f209-3b3c-4799-b165-f35949bc718b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya