ប៉ោយប៉ែត៖ កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយសន្តិសុខស្តារកំផ្លេរ(ផ្កាយ៥)ចាប់ខ្លួនពីបទលួច(មានស្ថានទម្ងន់ទោស )និងហិង្សាដោយចេតនា នៅចំណុចបរិវេណកាស៊ីណូស្តារវីហ្គាស(ផ្កាយ៥)ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យមានឈ្មោះ ស បូរី ហៅរី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបមិនពិត រស់នៅក្នុងភូមិកើតហេតុខាងលើ ពីបទលួចមានស្ថានតម្ងន់ទោសនិងហិង្សាដោយចេតនា កាលពីថ្ងទី១៩ ខែសីហាឆ្នាំ២០១៦ កន្លងទៅចំណុចបរិវេណផ្កាយ៥ ដោយបានដេញវាយកាប់ទៅលើជនជាតិថៃនិងខ្មែរ យកទូរសព្ទដៃ១គ្រឿងម៉ាកអាយហ្វូនពណ៌ខ្មៅ ហើយបានរត់គេចខ្លួនបាត់ជាមួយបក្ខពួកចំនួន៦នាក់ ។
ក្រោយពីមានការស្រាយជ្រាវកំណត់មុខសញ្ញានិងរួមសហការជាមួយកម្លាំងសន្តិសុខផ្កាយ៥ ទើបនៅយប់ថ្ងៃកើតហេតុកម្លាំងកំណត់មុខសញ្ញាបាននិងធ្វើកាចាប់ខ្លួនបានជនសង្ស័យ១នាក់ ចំណែកបក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងតែស្រាវចាប់ខ្លួនបន្ត។
ជនសង្ស័យខាងលើក្រោយពីកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំនិងឈានទៅការឃាត់ខ្លួនបក្ខពួកបន្តនិងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕