ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៦ សីហា ឆ្នាំ២០១៦ ខ្ទើយម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចខ្សែ.ក និងលុយពីក្នុងបន្ទប់ភ្ញៀវ ហើយគេចខ្លួនទៅប្រទេសថៃ លុះត្រឡប់មកវិញក៏ត្រូវសមត្ថកិច្ចចាប់បាន ខណៈពេលកំពុងតែដើរទាក់ភ្ញៀវទេសចរនៅម្តុំ Pubstreet ។
ជនសង្ស័យនេះឈ្មោះសុខ សីហា អាយុ១៨ឆ្នាំ ជាភេទទី៣ មានទីលំនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ពេល ឃាត់ខ្លួននោះ ត្រូវកម្លាំងដកហូតលុយដុល្លារចំនួន២៦៥ដុល្លារ, លុយបាត៨០០០ និងបន្តោងព្រះចំនួន២ផងដែរ ។
រូបគេធ្វើបែបនេះ គឺមកពីចង់បានលុយទៅកែសុដន់ឱ្យធំ និងមានលុយចាយ ។ ប្រភពបន្តថា កាលពីថ្ងៃទី០៤ សីហា កន្លងទៅ មានភ្ញៀវជនជាតិបារាំងម្នាក់ បានហៅខ្លួនទៅដេកជាមួយ ប៉ុន្តែភ្ញៀវនោះមិនបានដេកទេ ហើយឱ្យលុយ៥ដុល្លារ ។ បន្ទាប់មក ខ្លួនចេញដើរកាត់បន្ទប់មួយទៀត ក៏ឃើញបុរសម្នាក់ដេកចំហរទ្វារ ខ្លួនក៏ចូលទៅដោះខ្សែ.កមាសទម្ងន់៥តម្លឹង និងបន្តោងព្រះ៣អង្គដែលដាក់លើតុ ហើយគេចខ្លួនទៅប្រទេសថៃ ដោយយកទៅលក់បានតម្លៃ៥៨០០០បាត ៕