ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » មើល​ពី​សកម្មភាព​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​រេ​ចុះ​រេ​ឡើង​ពេញ​ ​

មើល​ពី​សកម្មភាព​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​រេ​ចុះ​រេ​ឡើង​ពេញ​ ​

ភ្នំពេញ ៖ ហេតុការណ៍ នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​០៨​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃ​.​ស ក្នុង​ភូមិ​ព្រៃ​.​ស សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ ។​
​ដោយ​មើលឃើញ​ពី​សកម្មភាព​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​រេ​ចុះ​រេ​ឡើង​ពេញ ផ្លូវ ក៏​ត្រូវ​អ្នកធ្វើដំណើរ​ពីក្រោយ ក៏​តាម​ថត​រូបភាព​ពី​បុរស​នោះ តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល និង​តក់ស្លុត​ស្រែក​ឡើង​ភ្លាត់​សំឡេង គឺ​បុរស​នោះ​ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ចំ​ពីមុខ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​ដួល​ខ្លួនឯង​បែក​ក្បាល​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​សង្ឃឹម​រស់​តិច ។​

​ជនរងគ្រោះ​ត្រូវគេ​ស្គាល់​ឈ្មោះ​ទិត្យ គា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ច​ក្រី សង្កាត់​រមាសហែក ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​វត្តប្ញ​ស្សី​សាញ់ ភូមិ​ប្រការ សង្កាត់​ព្រៃ​.​ស ។​
​ទោះបីជា​យ៉ាងណា ចំពោះ​ករណី​ជិះ​រេ​ពេញ​ផ្លូវ​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះទេ ខណៈ​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ ៕

74c90e1a-0e96-4b4d-8f16-99df1e555ba4 5363b3fa-7d04-4487-97c5-399e82123377 d1375c9c-3bec-4cfe-893a-4a4dcc6b2f33 db2befe2-0d9f-4100-9fe5-7dccfebe884e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya