ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្មករ​ខ្មែរ​សំលាប់​ថៅ​កែ​ខ្លួន​ឯង ដើម្បី​គ្រឿង​អ​ល័ង្កា នៅក្នុង​ទឹកដី​ថៃ​ ​

កម្មករ​ខ្មែរ​សំលាប់​ថៅ​កែ​ខ្លួន​ឯង ដើម្បី​គ្រឿង​អ​ល័ង្កា នៅក្នុង​ទឹកដី​ថៃ​ ​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ដែល​ជា​ឃាតករ​ប្លន់​សំលាប់​នៅក្នុង​ទឹកដី​ថៃ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ប​វេល ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន
​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។ បន្ទាប់​ពី​មុខសញ្ញា​រូបនេះ​បានធ្វើ​សកម្មភាព​ប្លន់​ទៅលើ​ថៅកែ​ស្រី​ខ្លួនឯង​ដើម្បី​យក​គ្រឿង​អ​ល័ង្កា ហើយ​បាន​គេចខ្លួន​វិលត្រឡប់​ចូលមក​ក្នុង​ទឹកដី​
​កម្ពុជា​វិញ ។ គួរបញ្ជាក់​ថា តាម​ការសារភាព​របស់​ជនសង្ស័យ​ឈ្មោះ អ៊ឹម រ៉ា​ន់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​រស់នៅ​ត្រង់ចំណុច​ឃាត់ខ្លួន​ខាងលើ បាន​រៀបរាប់​នូវ​រឿងហេតុ​ទាំងអស់​ថា កន្លងមក​ខ្លួន​គឺជា​កម្មករ​ធ្វើការ​នៅក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយនឹង​ថៅកែ​ស្រី​ម្នាក់​ឈ្មោះ​
​សេម នឹម ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់​នៅក្នុង​ប្រទេស​ថៃ ដោយ​បាន​ប្តី​
​ជា​ជនជាតិ​ថៃ ។​
​ជនសង្ស័យ​បាន​រៀបរាប់​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ល្ងាច​
​ខ្លួន​បាន​ល្បួង​ជនរងគ្រោះ​អោយ​ធ្វើ​ដំណើរ​ទៅ​ចំការ​អំពៅ​ជាមួយ​ខ្លួន​ដែល​ស្ថិតនៅ​ខាងលិច​
​ផ្ទះ​ប្រហែល​១០០០​ម៉ែត្រ ដោយ​នៅ​ទីនោះ​មានឈ្មោះ ក​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជា​ជនជាតិខ្មែរ ជា​អ្នក​នៅ​ចាំ​សំលាប់ ដោយ​ប្រើប្រាស់​កាំបិត និង​ដំបង ហើយក៏​មាន​ការជួល​អោយ​សំលាប់​ពី​ឈ្មោះ ច​យ ជា​ជនជាតិ​ថៃ​ផង​ដែរ ដោយ​ក្នុង​គ្រោង​ការសំលាប់​នេះ​ខ្លួន​បាន​ទទួល​ប្រាក់​ចំនួន ២០០០​បាត ។​
​ក្រោយ​ពី​ល្បួង​បាន​ហើយ និង​ក្រោយ​ពី​សំលាប់​បាន​សម្រេច​ហើយ​នោះ ខ្លួន​បាន​គេចខ្លួន​វិលត្រឡប់​មក​កម្ពុជា​វិញ ដោយ​បាន​គិត​ថា​គ្មាន​អ្នកណា​ដឹង​នោះ​ឡើយ​ព្រោះ​វា​មិនមែន នៅក្នុង​ទឹកដី​កម្ពុជា ប៉ុន្តែ​នៅ​ទីបំផុត​ក៏​ត្រូវបាន​កំលាំង​ប៉េអឹម​ស្រុក​ឃាត់​ខ្លួន​តែម្តង ។​
​ដោយសារ​តែ​ការសារភាព​នេះ វា​បាន​ប្រាស់ចាក​ពី​រឿងហេតុ​ដែល​បាន​កើតឡើង​នៅ​ឯ​ប្រទេស​ថៃ ទើប​កំលាំង​បាន​ធ្វើ​ការសាកសួរ​ម្តងទៀត ក៏​បាន​ធ្លាយ​អាថ៌កំបាំង ដោយ​
​ស្ត្រី​រូប​នេះ​គឺ​ជា​ឃាតករ​សំលាប់​ដោយ​ផ្ទាល់​ដៃ​តែម្តង ព្រមទាំង​បាន​ប្រមូល​នូវ​គ្រឿង​
​អល័ង្កា​ដែល​ជនរងគ្រោះ​ពាក់ជាប់​នៅ​នឹង​ខ្លួន​រួច​គេច​មក​ស្រុក​កំណើត​វិញ ព្រមទាំង​បាន​
​យក​គ្រឿង​អល័ង្កា​ទាំងនោះ​ទៅលាក់​នៅលើ​ហ៊ឹង​ក្នុង​ផ្ទះ​ឈ្មោះ ប្រែ​ង ហ៊ាង ភេទ​ប្រុស
​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដោយ​សមត្ថកិច្ច​បានរ​ក​ឃើញ​មាស​ទាំងនេះ​ត្រូវបាន​ជនសង្ស័យ​លាក់​នៅក្នុង​ថង់​ផ្លា​ស្ទិកពណ៌​ខ្មៅ ដោយ​ក្នុង​នោះ​មាន ខ្សែ កមាស​១​ខ្សែ រួម​
​នឹង​បន្តោង​១ ខ្សែដៃ​មាស ១​ខ្សែ ក្រវិល​កិប មាស​១​គូ និង​ចិញ្ចៀនមាស​១​វង់ ដែលរ​បស់​
​ទាំងអស់នេះ​គឺជា​របស់​ជនរងគ្រោះ​សុទ្ធសាធ ។​
​បច្ចុប្បន្ន​ក្រោយពី​ទទួលបាន​នូវ​ចំលើយសារភាព និង​រកឃើញ​នូវ​វត្ថុតាង​ផង​នោះ​
​កំលាំង​កងរាជអាវុធហត្ថ​កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕
14063716_1745610265703491_5668675682292286228_n 14079578_1745610279036823_7296063002510390224_n 14141569_1745610312370153_7163117081082455699_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya