ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជួញដូរ​ថ្នាំញៀន​ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជួញដូរ​ថ្នាំញៀន​ ​

ប៉ោយ​ប៉ែត​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ឡ​ធ្យូង ស្ថិតក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​
​ជនសង្ស័យ​ដែល​ជួញដូរ​និង​សេព​ថ្នាំញៀន​ទី​១-​ឈ្មោះ តូច រដ្ឋា ហៅ​រដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២-​ឈ្មោះ ផន សុផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​ពី​រស់នៅក្នុង​ភូមិ​កើតហេតុ​។​
​ជនសង្ស័យ​ទាំង​ពី​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដកហូត​វត្ថុតាង​រួម​មាន​គ្រឿងញៀន​ប្រភេទ​ខេ​ទឹកកក​ពណ៌​ស​ថ្លា​ចំនួន ១៩​ថង់​តូច​រួម​ជាមួយ​ឧប្បករណ៍ប្រើប្រាស់​មួយចំនួន និង​ទូរស័ព្ទដៃ​ម៉ាក​ណូគារ​ចំនួន​៣​គ្រឿង ប្រាក់​៥​ម៉ឺន​រៀល​។​
​ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​បញ្ជូន​មក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ក្រោយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ប្រព្រឹត្រ​ដូច​ពាក្យ​សមត្ថកិច្ច​ចោទសួ​រមែន​។​
​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា ជនសង្ស័យ​ក្រោយពី​កម្លាំង​កសាង​សំណុំរឿង​រួច​រ៉ាល់​ត្រូវ​បញ្ជូន​ទៅ​ទីបញ្ជាករ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

2-169 3-125

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya