ខេត្តកពត៖ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ម៉ាកហីុដាយមួយគ្រឿងមានស្លាករលេខភ្នំពេញ3C-3101 បានដឹកស៊ីម៉ងត៍ពេញរថយន្ត ចេញដំណើរពីរោងចក្រក្រីទីង មកភ្នំពេញដល់កន្លែគីឡូ៧៧ ផ្លូ៤១ អង្គដួង ស្ថិតក្នុងភូមិឈើទាល ឃុំ ជំពូវ័ន្ត ស្រុក ជុំគីរី ខេត្តកំពត។
បើតាមលោកអនុសេនីយ៍ត្រី ទូច វណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជំពូវ័ន្ត បានឲ្យដឹងថារថយន្តហីុយ៉ានដាយនេះ បើកបរក្នុងស្ថានភាពងងុយដេកមួយភាំង ក៏ជ្រុលចង្កូត ធ្លាក់ផ្លូវ តែមិនមានមនុស្សណាម្នាក់គ្រោះថ្នាកធ្ងន់ស្រាលឡើយ ចំណែកឯរថយន្តនេះបានផ្ទុកសីុម៉ងត៍ពេញ មានអ្នករួមដំណើរ៣នាក់ព្រូម្នាក់ និងកូនក្មេងអាយុ៥ឆ្នាំ១នាក់ ម្ចាស់រថយន្តឈ្មោះឃីម មានទីលំនៅបច្ចុប្បន្ន ខេត្តពោធិសាត់ បានធ្វើដំណើរមកខេត្តកំពតនេះដឹកស៊ីម៉ងត៍យកទៅឲ្យម៉ូយ ប៉ុន្តែមកដល់កន្លែងកើតហេតុនេះបានក្រឡាប់តែម្តង ៕
» ព័ត៌មានជាតិ » បើដឹងថាខ្លួនងងុយដេកហើយ នៅតែបន្តដំណើរមិនព្រមឈប់ លទ្ធផលគឺផ្ងារជើង