ភ្នំពេញ៖ បុរសម្នាក់សង្ស័យនៅសល់ជាតិស្រវឹងពីយប់ ដល់ព្រឹកឡើងបើកម៉ូតូរ៉េពេញផ្លូវនិងទៅបុករថយន្តចំពីមុខពេញទំហឹងដួលបែកក្បាលស្លាប់ភ្លាពៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ពាក់ព័ន្ធករណីនេះផងដែរ មុនពេលកើតហេតុគេបានឃើញបុរសរូបនេះកំពុងជិះម៉ូតូម្នាក់ឯងហើយរ៉េទាញពេញផ្លូវ ពេលនោះក៏មានប្រជាពលរដ្ឋក៏ដូចជាអ្នកកំពុងធ្វើដំណើរបានទាញទូរស័ព្ទថតពីសកម្មភាពរបស់គាត់បើកម៉ូតូ រហូតដល់ឃើញនូវទិដ្ឋភាពជាក់ស្ដែង ខណៈគាត់បើកម៉ូតូទៅមុកចំពីមុខឡានរួចក៏ដួលម៉ូតបោកក្បាលទៅនឹងថ្លល់ស្លាប់ភ្លាមៗមួយរំពេច៕
» ព័ត៌មានជាតិ » សង្ស័យបុរសម្នាក់ស្រវឹងជោក បើកម៉ូតូរ៉េពេញផ្លូវទៅបុកឡានបែកក្បាលស្លាប់ភ្លាមៗ