ខេត្តពោធិ៍សាត់៖បុរសម្នាក់ខណៈអង្គុយមើលគេអារដើមរាជកុលនៅច្រាំងចំណោតត្រូវឈើរមៀលសង្កត់ស្លាប់នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៦ត្រង់ចំណុចថ្មយ៉នស្ថិតក្នុងភូមិក្សេត្របូរីឃុំសន្ត្រែស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកភ្នំក្រវាញលោកវងសារ៉េតបានឲ្យដឹងថាជនរងគ្រោះឈ្មោះជឿន.ចាប់ថាវ.ហៅបារាំង ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិវាលវង្សឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
មុនពេលកើតហេតុជនរងគ្រោះបានទៅអង្គុយមើលគេអារដើមរាជកុលនៅចំណុចភូមិឃុំកើតហេតុខាងលើដោយអង្គុយក្រោមចំណោទខណៈដើមរាជកុលនោះបានអារដាច់ហើយរមៀលសង្កត់លើជនរងគ្រោះបណ្ដាលអោយស្លាប់ភ្លាមៗតែម្តង។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
» ព័ត៌មានជាតិ » អង្គុយមើលគេអារដើមរាជកុលរមៀលសង្កត់ស្លាប់ នៅស្រុកភ្នំក្រវាញ