ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានអោយដឹងថា ព្រៃសហគមន៍ជាច្រើនកន្លែងដែលទទួលរងការកាប់បំផ្លាញដោយសារលោក ទួន គឹមហេន ជាទាហានជើងចាស់ដែលមានផ្ទះនៅភូមិស្រែស្បូវ ឃុំក្បាលដំរី យកម៉ាស៊ីនត្រង់សឺនឺ រាប់សឹបគ្រឿងចូលអារឈើក្នុងដីសហគមន៍ត្រូវបង់ប្រាក់អោយលោកទួន គឹមហេន ក្នុងមួយគ្រឿងចាប់ ២៥០$ទៅ៣០០$ក្នុងមួយខែ ហើយឈើដែលអារបានរួចដឹកចេញត្រូវបង់អោយកូនចៅរបស់គាត់នៅចំណុចដើមធ្លកមាត់ច្រកចេញក្នុង១គោយន្តចំនួន៥ម៉ឺនរៀល ទើបបានមកដល់ផ្ទះ។
ពួកគាត់បានត្អូញត្អែរយ៉ាងខ្លាំងនិងសំណូមពរពរដល់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ឬក៏លោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើក្រចេះមេត្តាជួយទប់ស្កាត់ក្រុមលោកទួន គឹមហេន ផង។
ទោះជាយ៉ាងណាក្តី ករណីនេះគេហទំព័រអរិយធម៌មិនអាចសុំការបកស្រាយពីលោក ទួន គឹមហេន បានទេ កាលពីម្សិលមិញ ៕
» Breaking News, ព័ត៌មានជាតិ » ប្រជាពលរដ្ឋថា ព្រៃសហគមន៍ជាច្រើនកន្លែងត្រូវហិនហោចដោយសារលោក ទួន គឹមហេន