ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » មេបក្ស​យុវជន​កម្ពុជា​អត់​ខ្លាច​ស្លាប់​ដើម្បី​ជាតិ​? ​

មេបក្ស​យុវជន​កម្ពុជា​អត់​ខ្លាច​ស្លាប់​ដើម្បី​ជាតិ​? ​

ភ្នំពេញ ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​លើកឡើង​ថា «​បើ​និយាយ​ពី​អាយុជីវិត អត់​ខ្លាច​ស្លាប់ បើ​ស្លាប់​ដើម្បី​ជាតិ ខ្ញុំ​មាន​បុណ្យ​វាសនា​មែនទែន​»​។ ដោយ​លោក​សង្កត់ធ្ងន់​ថា មិន ដែល​ឃើញ​អ្នក​នយោបាយ​ណា​ហ៊ាន​ប្រឆាំង​ទាមទារ​ការពារ​ទឹកដី កុំ​ឲ្យ​ប្រទេស​វៀតណាម​រំលោភ​យក នោះទេ ។​
​តាៗ​តាម​តុ​កាហ្វេ​បាន​លើកឡើង​ថា ចាំ​មើល​លោក​សម​រង្ស៊ី លោក​សួន សេរី​រដ្ឋា លោក​ម៉ម សូណង់ដូ លោក​ខឹម វាសនា និង​មេ​បក្ស​ដទៃ​ទៀត មិន​ខ្លាច​ស្លាប់​ដូច​លោក​ពេជ្រ ស្រស់ មេបក្ស​យុវជន​កម្ពុជា ក្នុង ការការពារ​មិន​ឲ្យ​វៀតណាម​រំលោភ​យក​ដី​តាម​បណ្តោយ​ព្រំដែន​ដែរ​ឬទេ​? មើល​ទៅ​មេបក្ស​ទាំងនោះ សុទ្ធតែ​អួតខ្លួន​ថា អ្នកស្នេហាជាតិ ចុះ​គណបក្ស​ប្រជាជន​កម្ពុជា​គេ​មិន​ស្នេហា​ជាតិ​ទេ​ឬ​? ប៉ុន្តែ​បក្ស​កាន់ អំណាច​ជា​បក្ស​ចាស់ទុំ មិន​ធ្វើ​ជា​ភ្លើងចំបើង​នេះ​ទេ គឺ​គេ​ធ្វើ​ទៅ​តាម​នីតិវិធី​ស្ងាត់ៗ​ទៅ​រដ្ឋាភិបាល វៀតណាម ហើយ​រឿង​ថា វៀតណាម​រំលោភ​យក​ដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន​នេះ រដ្ឋាភិបាល​បាន​និង​កំពុង ធ្វើ​ហើយ តែ​គេ​ធ្វើ​ស្ងាត់ស្ងៀម គេ​មិន​ចង់​ធ្វើ​បាតុកម្ម​នោះទេ ។​
​តាៗ​ទាំងនោះ​បាន​បន្ថែមថា ទោះជា​យ៉ាងណា​ពួកគាត់​សរសើ​រលោក​ពេជ្រ ស្រស់ ហ៊ាន​លះបង់​ជីវិត ដើម្បី​ជាតិ​ក្នុង​រឿង​ការពារ​ទឹកដី តែ​មេ​បក្ស​ដទៃ​ទៀត អត់​ឮ​ពោល​ពាក្យ​ថា មិន​ស្តាយ​អាយុជីវិត​ដែរសោះ​។ បើ​មេបក្ស​មិនទាន់​បាន​កាន់​អំណាច សុទ្ធតែ​ក្លាហាន​ពិតៗ​ប្រាកដ​ជា​ប្រសើរ​ហើយ តែ​គេ​ខ្លាច​ក្លាហាន​បានតែ​បបូរមាត់ លុះ​ពេល​មាន​សភាពការណ៍​ផ្សេងៗ​កើតឡើង​រត់ចោលស្រុក​អស់ មិនឃើញ​មេបក្ស​ណា​នៅ​ក្រាញ់ននៀល​ដូច​មេបក្ស​ប្រជាជន​កម្ពុជា​សោះ​។ ជាពិសេស​មេបក្ស​ដែល​រត់​លឿន​ជាង​គេ​លោក​សមរង្ស៊ី​តែ​ម្តង​។ ឥឡូវ​សម្តេច​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​និង​ជា​មេបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ហើយ​ថា «​អ្វី​ដែល​យើង​ចង់បាន​នៅ​តាម​ព្រំដែន​នោះ គឺ​មិនមែន​សង្គ្រាម​ទេ​»​។ ដូច្នេះ​អត្ថន័យ​នេះ សូម​មេ​បក្ស​ដទៃ​ទៀត កុំ​ធ្វើឲ្យ​ខូច​នយោបាយ​ជាមួយ​ប្រទេស​ជិតខាង ព្រោះ​សម្តេច​អត់ធ្មត់​ណាស់ ដោយ​មិន​ចង់​មាន​សង្គ្រាម ហើយ​សម្តេច​ក៏​មិន​ត្រូវការ​សង្គ្រាម​ដែរ ៕ ដោយ​៖ ឧត្តម​
w

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya