ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឲ្យឡាន​កុងតឺន័​រមួយ​គ្រឿង​ធ្លាក់​ពីលើ​ស្ពាន ទៅ​ចូល​ក្នុង​ទឹក​លេច​បាត់​ក្បាល​ ​

គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឲ្យឡាន​កុងតឺន័​រមួយ​គ្រឿង​ធ្លាក់​ពីលើ​ស្ពាន ទៅ​ចូល​ក្នុង​ទឹក​លេច​បាត់​ក្បាល​ ​

ស្វាយរៀង​៖ ថ្ងៃទី​27​ខែ​08​ឆ្នាំ​2016 មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅក្នុង​ភូមិ ប្រសូតិ ឃុំ​ប្រសូតិ ស្រុក ស្វាយ​ទាប​ខេត្ត ស្វាយរៀង នៅ​ចំណុច​ស្ពាន​ប្រសូតិ ។ ដែល​បណ្តាលឲ្យឡាន​កុងតឺន័​រមួយ​គ្រឿង​ធ្លាក់​ពីលើ​ស្ពាន ទៅ​ចូល​ក្នុង​ទឹក លេច​បាត់​ក្បាល​តែម្តង ។ បើ​តាម​ឃើញ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ គឺ​ឡាន​កុងតឺន័រ​បាន​បើកបរ​ពី​កើត​ឆ្ពោះ​ទៅ​លិច នៅពេល​ដែល​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ឡើង​ទៅលើ​រនាំង​ទ្រូង​ស្ពាន ដែល​គេ​ដាក់​នៅ​ចំ​កណ្ដាល​ស្ពាន ដែល​មាន​កម្ពស់​ប្រហែល​ជាង​កន្លះ​ម៉ែត្រ ហើយ​ក៏​បណ្តាលឲ្យ​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្រោម​ស្ពាន​តែម្តង ។ ចំពោះ​ជនរងគ្រោះ​មិនទាន់​ដឹង​មាន​តួលេខ ពិតប្រាកដ​នោះ​ទេ ថា​ប៉ុន្មាន​នាក់​និង​យ៉ាងម៉េច​ហើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពាន​ប្រសូតិ​នេះ គឺ​តែងតែ​កើតឡើង​ជា​ញឹកញាប់​ខ្លាំងណាស់ ដោយសារតែ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ពេល​មកដល់​ចំណុច​នេះ ហើយ​ទ្រូង​ស្ពាន​ក៏​ធ្វើ​ខុស​ស្តង់ដារ និង​គ្មាន​ផ្លាកសញ្ញា​ច្បាស់លាស់ បញ្ជាក់​ប្រាប់ថា មាន​រនាំង​ទ្រូងផ្លូវ​នៅ​ចំ​កណ្ដាល​ស្ពាន ៕
14046163_1744928372447987_6147962189086260740_n 14068088_1744928359114655_8627820892565936254_n 14089050_1744928385781319_8906718194338520779_n 14089109_1744928409114650_5503862209553289408_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya