ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​ថ្នាំ​១៩​កញ្ចប់ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​ថ្នាំ​១៩​កញ្ចប់ ​

បន្ទាយមានជ័យ ៖ នៅ​យប់​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ ទូច រដ្ឋា អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោះ ផន សុជាតិ អាយុ​៣២​ឆ្នាំ​។​
​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ ចេញ​ប្រតិបត្តិការ​បង្ក្រាប ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ២​នាក់ និង​ដកហូត​បាន​ថ្នាំ​១៩​កញ្ចប់ នៅ​ចំណុច​ខាងលិច​ស្តង់​តា​ងួន ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​
លោក​បន្ដថា «​បន្ទាប់​ពី​ខ្លួន​កម្លាំង​របស់​យើង ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​១៩​កញ្ចប់ ទូរស័ព្ទដៃ​៣​គ្រឿង លុយ​៥​ម៉ឺន​រៀល និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ទៀត​ផង​ដែរ​»​។​
​ក្រោយពី​បាន​ចម្លើយសារភាព ជនសង្ស័យ​ទាំង​២​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕
fn-2016-08-26-10-24-01-0 fn-2016-08-26-10-24-01-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya