ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​៤​នាក់​នាំគ្នា​ទៅ​ហែល​ទឹក​លេង មាន​ម្នាក់​កើត​ជម្ងឺឆ្កួតជ្រូក​លង់​ស្លាប់

ក្មេងប្រុស​៤​នាក់​នាំគ្នា​ទៅ​ហែល​ទឹក​លេង មាន​ម្នាក់​កើត​ជម្ងឺឆ្កួតជ្រូក​លង់​ស្លាប់

(​បន្ទាយមានជ័យ​)៖ ក្មេងប្រុស​៤​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ បាននាំគ្នា​ទៅ​ហែល​ទឹក​លេង ស្រាប់តែ​មាន​ក្មេងប្រុស​ម្នាក់ កើត​ជម្ងឺឆ្កួតជ្រូក ឫ​ស្កា​ន់​ជ្រូក ក៏​ប្រកាច់​នៅក្នុង​ទឹក​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​នៅ​ចំណុច​ស្រះ​ក្រ​ពាំង​ខ្ទុម ខាងត្បូង​ភូមិ​តា​គល់ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ករណី​លង់ទឹក​ស្លាប់​ក្មេងប្រុស​ម្នាក់​នេះ កើតឡើង​ដោយសារតែ​មាន​ជម្ងឺ​ស្កា​ន់​ជ្រូក ទើប​បណ្តាល​ឲ្យ​លង់ទឹក​តែម្ត​ង​។​
​សមត្ថកិច្ច​បន្តថា មុន​កើតហេតុ ក្មេងៗ​មក​ហែល​ទឹក គ្នីគ្នា​ចំនួន​៤​នាក់ ហែល​មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ បាត់​គ្នា​ម្នាក់ ភ្លាម​នោះ​ក្មេងៗ​ក៏​ហៅ​ម្តាយ​ឪពុក​បងប្អូន​មក​ជួយ​រក ។​
​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ភួយ សាក់ អាយុ​១២​ឆ្នាំ​សាកសព​សមត្ថកិច្ច​បាន​ប្រគល់​អោយ​បងប្អូន​ធ្វើបុណ​តាម​ប្រពៃណី​៕

14034862_546044625588392_3322783947763437230_n 14045758_546044642255057_5273787579858993419_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya