ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បានឡើងនៅចំណុចភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នៅមុនពេលកើតហេតុឃើញរថយន្តក្រុងមួយគ្រឿងដឹកភ្ញៀវទេសចរបានក្រឡាប់ធ្លាក់ផ្លូវ ហើយមានរថយន្តឡែនគ្រីស័ររបស់ស៊ីម៉ាកបានបុកពីក្រោយ និងមានរថយន្តក្រុងដឹកភ្ញៀវវៀតណាមពីសៀមរាបទៅទីក្រុងហូជីមិញ និងមានរថយន្តយីឌុបមួយគ្រឿងនិង រថយន្ត២៥កៅអី១គ្រឿងទៀតបានបុកបន្ត បន្ទុយគ្នាបណ្ដាលឲ្យរបួសជាច្រើននាក់ ៕
» ព័ត៌មានជាតិ » ឡាន៥គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់