ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » កម្មករ​សំណង់​ម្នាក់​ក្រោយ​កាប់​មិត្តភក្តិ​រងរបួស​ធ្ងន់ ស្រាប់តែ​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣ បណ្តាលឲ្យ​ស្លាប់​ ​

កម្មករ​សំណង់​ម្នាក់​ក្រោយ​កាប់​មិត្តភក្តិ​រងរបួស​ធ្ងន់ ស្រាប់តែ​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣ បណ្តាលឲ្យ​ស្លាប់​ ​

ភ្នំពេញ​៖ បុរស​កម្មករ​ម្នាក់​បាន​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ក្រោយ​ពី​រូប​បាន​យក​កាំបិត​បុ័ងតោ​ទៅ​កាប់​មិត្តភក្តិ​របួសធ្ងន់ នៅវេលា​ម៉ោង​១២​និង​១០​នាទី​ឈានចូល​ថ្ងៃ​២៧ ខែ សីហា ឆ្នាំ ២០១៦​នៅ​ចំណុច​សំណង់​ផ្ទះល្វែង​សង់​មិន​ទាន់​រួច​តាម​ផ្លូវ​៣៧១​ស្ថិតនៅ​ភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា នៅពេល​យប់​នោះ ជនរងគ្រោះ បាន​ឈ្លោះ​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន រហូត​ទាញ​កាំបិត​ទៅ​កាប់​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង សង្ស័យ​ជនរងគ្រោះ​ស្តាយ​ក្រោយ ឫ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​នោះ ក៏​ចិត្តដាច់​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​តែម្តង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​
​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​សួរនាំ​និង​ដើម្បី​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14045688_1149659471760228_3505942657671943901_n 14141624_1149659435093565_977615696539465582_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya