ពោធិ៍សាត់៖ បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយបែកក្បាលដាច់ជើងស្លាប់យ៉ាងអាណោចអាធម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៥២ និង១៥៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ជូ សៀម ភេទប្រុស អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះ ឡឹក ស៊ីន មានកូនស្រីក្នុងបន្ទុក៥នាក់ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុគពីក្រោយហើយកិនបែកក្បាលដាច់ជើងស្លាប់យ៉ាងអាណោចអាធម ហើយជនរងគ្រោះត្រូវបានគេឲ្យដឹងថា មានជំងឺសរសៃប្រសាទជាយូរណាស់មកហើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តដែលបង្ក កម្លាំងនគរបាលមូលដ្ឋានកំពុងទំនាក់ស្ទាក់ចាប់មកចាត់ការតាមច្បាប់៕
» ព័ត៌មានជាតិ » បុរសម្នាក់់ត្រូវឡានបុកពីក្រោយស្លាប់ នៅស្រុកក្រគរ