ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ថ្ម​​គេច​ឡាន​ឡិច​ស៊ី​ស​ជ្រុល​​ទៅបុក​ឡាន​កាមរី​បា​ឡែ​ន​ ​

ឡាន​ដឹក​ថ្ម​​គេច​ឡាន​ឡិច​ស៊ី​ស​ជ្រុល​​ទៅបុក​ឡាន​កាមរី​បា​ឡែ​ន​ ​

បន្ទាយមានជ័យ ៖​កាល​នៅ​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ថ្ម បាន​បើក​គេច​រថយន្ត​ឡិច​ស៊ី​ស​ចត​លើ​ចិ​ញ្ចើ​ថ្នល់ ជ្រុល​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន​ដែល​កំពុងបើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​បា​ឡែ​ន​របួសធ្ងន់​ស្រាល​២​នាក់  នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥
ចំណុច​ផ្លូវ​កោង​ក្បាល ស្ពាន​ទឹកថ្លា ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​តាម ប្រ​ភ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហេ​ត​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-5473 បាន​បែក​កង់​ចត​ចោល​នៅ​ខាងស្តាំ​ដៃ ជា​កន្លែង​ផ្លូវ​កោង ។ ខណៈ​រថយន្ត​បែន​ដឹក​ថ្ម​បើក​មកដល់​ក៏​គេច​រថយន្ត​លុច​ស៊ី​ស​ទៅខាង​ឆ្វេង​ដៃ ស្រប​ពេលដែល
រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-1620 បើកបរ​ទិសដៅ​ផ្ទុយគ្នា យ៉ាង​លឿន​មកដល់ ក៏បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​នៅក្នុង​រថយន្ត ២​នាក់  រងរបួស​ធ្ងន់​និង​ស្រាល  ចំណែក​រថយន្ត​ដឹក​ថ្ម​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​ទៅមុខ​លែងរួច សំណាង​អ្នកបើករថយន្ត​ដឹក​ថ្ម​មិន​ទទួល​រងរបួស
ហើយក៏​បើកទ្វារ​រត់គេចខ្លួន​បាត់ ។ ក្រោយពី​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន មក​ដឹក អ្នករងរបួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ដោយ អ្នករងរបួស​ទាំង​០២​នាក់​នោះ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណប័ណ្ណ​ឡើយ​នោះទេ ក្នុង​នោះគេ​ឃើញ​អ្នកបើករថយន្ត​រង​បួស​ធ្ងន់ ៕  ​ដោយ៖ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya