ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៤​នាក់ និង​របួស ១៤​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១៦ ​

ស្លាប់ ៤​នាក់ និង​របួស ១៤​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១៦ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ នៅ​ទូទាំង​ប្រទេស កើតឡើង​ចំនួន ១០​លើក (​យប់ ៧​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ប្រុស ៤​នាក់​) រងរបួស​ធ្ងន់ ៨​នាក់ និង​របួសស្រាល ៦​នាក់ (​ស្រី ១​នាក់​) ។​
​យោង​តាម​នាយកដ្ឋាន​ន​គ​របាល ចរាច​រណ៍ បានឲ្យដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត ចំនួន ១៩​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង​, ថ្មើរជើង ១​នាក់ ។ មូលហេតុ ដែល​បណ្តាលឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាច​រណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក (​ស្លាប់​១​នាក់​) ,​បត់​គ្រោះថ្នាក់ ៣​លើក (​ស្លាប់ ១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​១​នាក់​), ស្រវឹង ២​លើក (​ស្លាប់​១​នាក់​), ប្រជែង ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៣​នាក់ (​យប់ ១២​នាក់ ) ។​
​ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ខេត្តតាកែវ ២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ព្រៃវែង ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, និង​រតនគិរី ១​លើក ស្លាប់ ១​នាក់ ។  លទ្ធិ​ផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំង​ប្រទេស​មាន ចំនួន ៣ ៣៨០​គ្រឿង ក្នុងនោះ បាន​ធ្វើ​ការអប់រំ​ចំនួន ១ ៥២៨​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ៨៥២​គ្រឿង ៕

14102319_1687523908240195_7409312814878305246_n - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya