ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ភ្ជាប់​ប្រព័ន្ធ​GPS​បាត់​ម៉ូតូ​មួយ​យប់​នៅ​ឆ្នេរ​អូរ​ឈើទាល រកឃើញ​នៅ​ទំនប់រលក​ចាស់​ ​

ភ្ជាប់​ប្រព័ន្ធ​GPS​បាត់​ម៉ូតូ​មួយ​យប់​នៅ​ឆ្នេរ​អូរ​ឈើទាល រកឃើញ​នៅ​ទំនប់រលក​ចាស់​ ​

ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​មុខសញ្ញា​ចោរលួច​ម៉ូតូ​ពីរ​នាក់ តាមរយៈ​ការពិនិត្យ​មើល​ប្រព័ន្ធ​GPS ដែល​ម្ចាស់​ដាក់​ជាប់​នៅ​ម៉ូតូ​។ សមត្ថកិច្ច​បាន​អោយដឹង​ថា កាលពី​ម៉ោង​៣​កន្លះ​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​២៦​សីហា​២០១៦​នៅ​ចំណុច​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ក្រុងព្រះសីហនុ​មាន​ករណី​ចោរលួច​ម៉ូតូ​០១​គ្រ ម៉ាក​AiR BLADE ពណ៏​ស លាយ​ទឹកប្រាក់​ផ្លាក​លេខ​ព្រះសីហនុ 1E-5215 ម្ចាស់​ឈ្មោះ​ហែម ក​ន្និ​ថា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ មុខរបរ​អ៊ុតសក់​រស់នៅ​ឧតុនិយម​ភូមិ​៣​សង្កាត់​៣ ក្រុងព្រះសីហនុ​។ លុះដល់​ព្រឹក​ថ្ងៃ​ដដែល​ម៉ោង​៨.០០​ម្ចាស់​ម៉ូតូ​បាន​មក​ប្តឹង​នគរបាល​ក្រុងព្រះសីហនុ​ថា ម៉ូតូ​គាត់​ភ្ជាប់​ប្រព័ន្ធ​GPS ហើយ​បាន​មើលឃើញ​នៅ​តំបន់​ទំនប់រលក​ចាស់​។​ក្រោយ​ទទួល​បណ្តឹង​សមត្ថកិច្ច​ក៏​ស្វែងរក លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី ក៏​បាន​រក​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នេះ​ដែល​ជន​សង្សយ័​លួច​យក​មក​លាក់ទុក​ក្នុង​ផ្ទះ​នៅ​ទំនប់រលក និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ គឺ​ទី​១​ឈ្មោះ​តូច ឃី​ន​(​ហៅ​សិលា​)​ភេទ​ប្រុស​អាយុ​៣១​មុខរប​រពុំ​ពិតប្រាកដ រស់នៅ​ក្រុម​២៦ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ និង​ទី​២​ឈ្មោះ​ព្រំ បុល​ភេទ​ប្រុស​អាយុ​២៦​មុខរបរ​កម្មករ​នេសាទ​រស់នៅ​លើ​ទូក​៕
14067622_545923922267129_2399775863253974227_n 14100371_545923992267122_7424270467112008882_n 14142012_545923932267128_1896982941151245342_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya