ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ចិន​មួយក្រុម ពី​បទ​ប្លន់​ប្រាក់​១២​ម៉ឺន​ដុល្លារ​ ​

ប៉ូលិស​ចាប់​ចិន​មួយក្រុម ពី​បទ​ប្លន់​ប្រាក់​១២​ម៉ឺន​ដុល្លារ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ សីហា ២០១៦ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ស៊ីផឹក​នៅ​ចំណុច​ក្នុង​ហាង​ចែ ថៃ ដែល​មាន​ទីតាំង ស្ថិតនៅ​មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។
ក្រោយពេល​សាកសួរ​ទើប​ដឹង​សាច់​រឿង​ខ្លះៗ​ថា ក្នុងចំណោម​ជន​ជាតិចិន​ទាំង​២​ក្រុម​នោះ គឺ​ក្រុម​ម្ខាង​មាន​កុង​ធនាគារ ឯ​ម្ខាង​ទៀត​មាន​មុខរបរ​ជា​អ្នកលក់​គ្រឿងអលង្ការ​កាឡៃ អត់​មាន​កុង​ធនាគារ​នោះទេ ។ ហើយ​អ្នក​ដែល​គ្មាន​កុង​ធនាគារ​នេះ បាន​ពឹងពាក់​ឱ្យ​ភាគី​ម្ខាង ដែលជា​អ្នក​មាន​កុង​ធនាគារ​ជួយ​វេរ​លុយ​ចំនួន​៨០​ម៉ឺន​យាន់ ដែល​មាន​ចំនួន​ស្មើនឹង​១២​ម៉ឺន​ដុល្លារ​អាមេរិក ទៅឱ្យ​ថៅកែ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន ។​
​ខណៈនោះ ភាគី​ដែល​មាន​កុង​ធនាគារ​បាន​ទទួល​ការ​ពឹងពាក់​ពី​មិត្តភក្ដិ​នោះ និង​បាន​វេរ​លុយ​ចូល​ក្នុង​កុង​ទាំងអស់ ប៉ុន្តែ​មាន​ចិត្ត​មិន​ស្មោះត្រង់​នោះឡើយ ដោយ​ក្រោយពេល​វេរ​រួច ជន​នោះ​បានឲ្យ​ដៃ​ជើង​របស់​ខ្លួន​ទៅបើ​ក​យក​លុយ​នោះ​ទាំងអស់​មក​វិញ ដែល​នេះ​គឺជា​ការរំលោភ​លើ​ទំនុកចិត្ត​មួយ ។​
​ប្រភព​ដដែល​បន្តថា ចំណែក​ម្ចាស់​លុយ​មិន​បានដឹងថា មិត្តភក្ដិ​របស់​ខ្លួន​ក្បត់​បែប​នេះ​ឡើយ ក្រោយពេល​ផ្ញើរ​លុយ​ឲ្យ​ជន​នោះវេរ​រួច ក៏​បាន​ប្រាប់​ឲ្យ​ថៅកែ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន ទៅ​បើក​យកលុយ ដែល​ខ្លួន​ពឹង​គេ​ឲ្យ​ផ្ញើ​ឲ្យ​នោះ ប៉ុន្តែ​អ្វី​ដែល​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នោះ គឺ​ថៅកែ​បាន​ឆ្លើយ​តប​មក​វិញ​ថា បើក​អត់​បាន​នោះទេ ព្រោះ​អត់​មាន​លុយ​នៅក្នុង​កុង​ឡើយ ។​
​បន្ទាប់ពី​ទទួល​ដំណឹង​គួរឲ្យ​ភ្ញាក់ផ្អើល​នោះហើយ ម្ចាស់​លុយ​បាន​ទៅ​សួរ​អ្នក​ដែល​ខ្លួន​ពឹង​នោះ​ហើយ​ត្រូវបាន​ជន​នោះ​ប្រាប់ ថា លុយ​របស់​ឯង គឺជា​លុយខ្មៅ​បើក​អត់​បាន​ទេ ព្រោះ​ពេល​នេះ ត្រូវ​គេ​បិទ​កុង​ចោល​ហើយ ប៉ុន្តែ​ទោះបីជា​មាន​ការឆ្លើយ​ដោះសារ​បែប នេះ​ក្ដី ជនជាតិ​ចិន ដែល​ជា​ម្ចាស់​លុយ​នោះ បាន​ទាមទារ​ដក​កុយ​នោះ​យក​មក​វិញ ទោះជា​លុយខ្មៅ​ក៏ដោយ ។​
​ទាំង​២​ភាគី​នោះ​មិន​បាន​ប្រាប់ឱ្យដឹង​ឈ្មោះ​នោះ​ឡើយ ហើយ​ដោយសារតែ​ជនរងគ្រោះ កើតទុក្ខ​មិន​សុខចិត្ត​កាន់តែខ្លាំង ទើប​ជន​នោះ​យល់ព្រម​ដក​ឲ្យ​វិញ ហើយ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ សីហា ក៏​បាន​ណាត់គ្នា​ទៅ​យកលុយ នៅ​ចំណុច​សួន​ឧស្សាហ៍កម្ម​កាណាឌីយ៉ា ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ខណៈនោះ ជនសង្ស័យ​បាន​ប្រគល់​លុយ​ខាងលើ ទៅ​ឲ្យ​ជនរងគ្រោះ​វិញ ប៉ុន្តែ​បន្តិចក្រោយមក បាន​ប្រើ​ឲ្យដៃ​ជើង របស់​ខ្លួន​ចាប់​ក្រៀក​ជនរងគ្រោះ​ប្លន់​យក​លុយ​នោះ​វិញ បន្ទាប់មក​បាន​នាំគ្នា​ជិះ​រថយន្ត​២​គ្រឿង​គេចខ្លួន​បាត់​អស់ ។ ចំណែក​ជនជាតិ​ចិន​ដែល​ជា​ជនរងគ្រោះ​បាន​នាំគ្នា​តាមរក​រហូតដល់​វេលា​ង​១ យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២៦ សីហា ទើប​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​កំពុង​ផឹកស៊ី​នៅក្នុង​ហាង​ចែ ថៃ ស្ថិតក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ប្ដឹង​ឲ្យ​នគរបា​លឃាត់ខ្លួន​បាន​៥​នាក់ ក្នុងនោះ មាន​ស្រី​ម្នាក់​រួម​និង​រថយន្ត​ចំនួន​២​គ្រឿង គឺ​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ ពណ៌​ស​១​គ្រឿង ពាក់​ស្លាក់​ភ្នំពេញ​2AE.5858 នឹង​រថយន្ត​ម៉ាក​ឡិច​ស៊ិសពណ៌​ស្ករ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ.1969 ។​
​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​នោះ ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ប៉ុន្តែ​ឮថា​ភាគី​ទាំងពីរ​បាន​សម្រួល​ត្រូវរ៉ូវ​គ្នា ដោយ​ខាង​ជនសង្ស័យ​មាន​ខ្នង​អ្នកធំ​ជួយ​អន្តរាគមន៍ និង​បាន​យល់ព្រម​ប្រគល់​លុយ​នោះ​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ ៕

13dba2d3-f308-45a7-8656-546cd4c392b1 17a911a7-1554-4912-897e-356887b91f7b 25bd47b7-cd59-461c-87cf-2613af4ace0e c5c12915-ea11-4b81-b968-e007eb660885

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya