ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​មិន​បង្ក្រាប​សង្វៀនមាន់ របស់​មេ​យោធា​៩១​នៅ​ព្រៃទា​? ​

ប៉ូលិស​មិន​បង្ក្រាប​សង្វៀនមាន់ របស់​មេ​យោធា​៩១​នៅ​ព្រៃទា​? ​

ភ្នំពេញ​៖ សកម្មភាព​សង្វៀន​ជល់​មាន់នៅ​ចំណុច​បន្ទាយ​យោធា​លេខ​៩១ ស្ថិតក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដំណើរការ​ជា​យូរ​មក​ហើយ ។ ក្រៅ​ពី​ការ​ជល់​មាន់ ទីតាំង​នេះ ជា​សម្បុក​បន​ល្បែងស៊ីសង យ៉ាង​ពេញបន្ទុក មាន​បៀរ​អាប៉ោង ប្រមូលផ្តុំ​ក្រុម​អ្នកញៀន​យ៉ាង​សន្ធឹកសន្ធាប់ មាន​ជា​សមត្ថកិច្ច យោធា ប្រជាពលរដ្ឋ​នៅ​ទីនោះ និង​មក​ពី​កន្លែង​ផ្សេង​ទៀត​យ៉ាង​ពពាក់ពពូន ។​
​ជាទូទៅ គេ​ច្រើន​យក​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ធ្វើជា​ថ្ងៃ​ជល់​ទ្រង់ទ្រាយ​ធំ ភ្នាល់​ឈ្នះ​ចាញ់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង រំខាន​យ៉ាង​ខ្លាំងក្លា​ទៅលើ​ការរស់នៅ ទទួលទាន​ដំណេក​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ប្រជាពលរដ្ឋ​រិះគន់​ថា ក្នុងនាម​ខ្លួន​ជា​មេ​យោធា​នៅ​មន្ទា​យ​៩១​នេះ ចាប់​យក​នូវ​ភាព​មិន​ថ្លៃថ្នូរ ចេញមុខ​បើក សង្វៀន​មាន់ និង​បើក​ល្បែងស៊ីសង​ជា​ច្រើន​ទៀត បំពាន​ទៅ​នឹង​ច្បាប់ ដែល​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិ​ភព ត្រូវតែ​លុបបំបាត់​បន​ល្បែងស៊ីសង បង្ក្រាប​បទល្មើស​ក្នុងសង្គម ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នោះ ។​
​អាជ្ញាធរ​សង្កាត់​ចោមចៅ មិនអាច​ទាក់ទង​បាន​ទេ​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ប៉ុន្តែ​មន្ត្រី​សាលា​សង្កាត់​អះអាងថា អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​បាន​ពាក់ព័ន្ធ​នឹង​ការ​ទាញយក​ប្រយោជន៍​ផងដែរ​ពី​ទីតាំង​បន​ល្បែង​របស់​មេ​យោធា​៩១ ។ ដោយឡែក លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្លាប់​ប្រាប់ នគរ​ដ្រេ​ហ្គ​ន តាម​ទូរស័ព្ទ​ថា លោក​មិន​អនុញ្ញាត​ឲ្យមាន​ការបើ​ក​ល្បែងស៊ីសង​នោះឡើយ ត្រូវតែ​បង្ក្រាប ប្រសិនបើ​កមាន និង​ទទួលបាន​ការផ្តល់​ព័ត៌មាន​ជាក់លាក់​ណាមួយ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​
​លោក ហែម ដា​រិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនអាច​ទាក់ទង​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​តែង​មាន​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ប៉ុស្តិ៍​មិន​បង្ក្រាប និង​មិន​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ ពិសេស លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព និង​មាន​វត្តមាន​ជា​ញឹកញាប់​លើ​វេទិកា​សាធារណៈ រវាង​អាជ្ញាធរ​ជាមួយ​ប្រជាពលរដ្ឋ ដែល​តែង​មាន​ជំហរ បង្ក្រាប​រាល់​ល្បែងស៊ីសង និង​បទល្មើស ហេតុអ្វី​ក៏​លោក​មិន​មាន​វិធានការ​បង្ក្រាប​ក្នុងនាម​អាជ្ញាធរ ឬ​ស្នើសុំ​ការឯកភាព​ណាមួយ​ពី​ស្ថាប័ន​អយ្យការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​?
​ម្ចាស់​ទីតាំង​សង្វៀនមាន់​ខាងលើ​បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​ផង​ដែរ​ថា ការបើក​លេង​នេះ មិនមែន​ចេះតែ​ហ៊ាន​ដោយ​គ្មាន​ការយោគយល់​ណាមួយ​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​នោះឡើយ ។ លោក​អះអាង​ថា កន្លង​ទៅ​ត្រូវ​បង់ប្រាក់​គ្រប់គ្នា ដូច្នេះ ការប្រគល់​ប្រាក់​នេះ ក៏​ធ្វើ​ឡើង​ក្នុង​មួយ​សប្តាហ៍​ម្តង ទើប​អាច​ដំណើរការបាន ជាពិសេស លុយ​ដែល​បានមក​ពី​ទីតាំង​សង្វៀន​មាន់ ក៏​សម្រាប់​យក​ទៅ​ចាត់ចែង​កសាង​ក្នុង​បន្ទាយ​នោះ​ផងដែរ ។​
​បទល្មើស​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន ករណី​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន លួច​ឆក់​ប្លន់ អំពើហិង្សា កាប់សម្លាប់ ដែល​បង្ក​អសន្តិសុខ​ក្នុងសង្គម គឺ​កើត​ចេញពី​ប្រភព​នៃ​បន​ល្បែងស៊ីសង​ទាំងនេះ ដូច្នេះ​គួរ​ណាស់​តែ​អាជ្ញាធរ​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​សង្កាត់ ខណ្ឌ មេត្តា​យកចិត្តទុកដាក់​ចាត់វិធានកា​រ​លុបបំបាត់​បន​ល្បែង​ទាំងនេះ​ស្របតាម​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ហើយក៏​មិន​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រយោជន៍​ពី​ប្រភព​នៃ​បន​ល្បែង​ទាំងនេះ​នោះដែរ ៕

14034964_545883818937806_2478987775907411686_n 14046159_545883845604470_6447895203023037591_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya