ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ចុះ​ចំណោត​យ៉ាង​លឿន ទៅបុក​គេ​ពីក្រោយ​រងរបួស​ធ្ងន់ខ្លួន​ឯង​ ​

ជិះ​ម៉ូតូ​ចុះ​ចំណោត​យ៉ាង​លឿន ទៅបុក​គេ​ពីក្រោយ​រងរបួស​ធ្ងន់ខ្លួន​ឯង​ ​

ខេត្ត​ប៉ៃលិន​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចុះ​ចំណោត ត្រង់​ផ្លូវ​ប្រសព្វ​គ្នា​រវាងផ្លូវ ជាតិ​លេខ ៥៧ និង​ផ្លូវជាតិ​លេខ ៥៩ ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បណ្តាលឲ្យ​រង​របួស​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំនុច​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិៈ​ម៉ូតូ ម៉ាក MSX ពណ៌​ខ្មៅ​+​លឿង កាំ​បន្ទះ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-1010 បើកបរ​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​ចុះ​ចំណោត ក៍​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក Wave សេរី​ឆ្នាំ ២០០៩ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភព​-8747 បើកបរ​ដោយ​យុវជន​ម្នាក់​ទៀត ក្នុង​ទឹសដៅ​ស្របគ្នា បណ្តាល ឲ្យ​រងរបួស​ធ្ងន់ ចំណែក​ភាគី​ម៉ូតូ Wave មិន​មានរ​បួស​អ្វី​ឡើយ ។ ក្រោយពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​ចរាចរ ចុះ​មក​វាស់វែង ព្រមទាំង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុងប៉ៃលិន ដើម្បី​រង​ចំ​ដោះស្រាយ​គ្នា​តាម​និតិ​វិធី ៕

14054016_1149110515148457_4942411250197170557_n 14088476_1149110578481784_7277129668250900186_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya