ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » បុរស​ជន​ពិការ​ម្នាក់ ដាក់​ដៃ​លើ​ព្រឺ​ភ្លើង ឆក់​ស្លាប់​ ​

បុរស​ជន​ពិការ​ម្នាក់ ដាក់​ដៃ​លើ​ព្រឺ​ភ្លើង ឆក់​ស្លាប់​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ដែល​ស្ថិត​នៅក្នុង​បុរី​ឫស្សីកែវ ផ្ទះ​លេខ​B៥៨ ក្រុម​១២ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​មានឈ្មោះ ជា ចំរើន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ ចាស់ជរា ស្នាក់​ក្នុង​បុរី​ឫស្សីកែវ ផ្ទះ​លេខ​B៥៨ ក្រុម​១២ ភូមិ​បឹង​សាឡាង មានកូន​ប្រុស​ស្រី​ចំនួន ០៤​នាក់ ។​
​នៅ​មុនពេល​កើត កូនប្រុស​ពៅ​បាន​មក​ហៅ​ឪពុក របស់​ខ្លួន​អោយ​ងើប​ពី​គេង ដើម្បី​ងូតទឹក ស្លៀកពាក់​ខោអាវ និង​យក​គាត់​មក​ដាក់​នៅ​លើ រទេស​ដូច​សព្វដង ស្រាប់តែ​ព្រឹក​មិញ​នេះ កូនប្រុស​ពៅ​បាន​ហៅ​ឪពុក តែ​មិន​បាន​លឺមាត់​ឪពុក​ឆ្លើយតប​ជាមួយ​ទេ ក៏​បាន​ដើរចូល​ទៅក្នុង​បន្ទប់ រួច​ហៅ​ឪពុក​របស់​ខ្លួន ពេល​ទៅ​ដល់​ក៏​បាន​ឃើញ ឪពុក​របស់​ខ្លួន​ស្លាប់បាត់​ទៅ​ហើយ ដោយ​ឃើញ​ដៃ​ខាងឆ្វេង របស់​ឪពុក​ដាក់​នៅ​លើ​ព្រឺ​ភ្លើង ដេកស្លាប់​នៅលើ​គ្រែ​បាត់ទៅហើយ ។​
​ក្រោយមក​កូនប្រុស​ពៅ​បាន​ទូរស័ព្ទ ទៅ​បងស្រី​អោយ​មក​មើល រួច​ក៏​បាន​រាយការណ៍​ទៅប្រាប់ ដល់​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ក្រុម​គ្រួសារ​បាន​អះអាងថា ការស្លាប់​របស់​ឪពុក​ខ្លួន គឺ​ដោយសារតែ​ឆក់​ខ្សែភ្លើង ហើយ​ក្រុម​គ្រួសារ​មិន​បាន​ប្តឹង ដល់​អ្នក​ណា​ម្នាក់​នោះ​ទេ ៕

975 ac67b4e391207413514371962a1846ae

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya