ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្មការិនី​២៥​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់ សង្ស័យ​ពុល​ថ្នាំ​ក្រ​ណាត ក្រុង​បាវិត​ ​

កម្មការិនី​២៥​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់ សង្ស័យ​ពុល​ថ្នាំ​ក្រ​ណាត ក្រុង​បាវិត​ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​តំបន់​សេដ្ឋកិច្ច​ពិសេស សាន់​តុង​សាន់​សែ​ល ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ ពិតជា​មាន​ករណី​កម្មករ​កម្មការិនី​ដួលសន្លប់​មែន​ទាំងអស់​២៥​នាក់ ក្នុងនោះ​ធ្ងន់​ម្នាក់​។ ចំពោះ​កម្មករិនី​ដែល​ធ្ងន់​មាន​ត្រូវ​បាន​ដឹក​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​មាន​ឈ្មោះ​បូកុ​ម៉ាអាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ ឃុំ​ត្នោត ស្រុក​កំពង់រោ​រន៍​។ រហូត​ដល់​រសៀល​ថ្ងៃ​ខែ​ឆ្នាំ​ដែល​នេះ កម្មការិនី​មួយចំនួន​បាន​ធូរស្រាល​ខ្លះ​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជី​ភូ​ក្រុង​បាវិត​។ ចំពោះ​មូលហេតុ​នៃ​ការដួលសន្លប់​លោក​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ខណៈ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​បន្ត​ទៀត​។​
​សូមបញ្ជាក់​ថា កម្មករ​កម្មការិនី​ទាំងនោះ​បម្រើ​ការងារ​នៅ​រោងចក្រ​យូ​លី​៣ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន់​តុង​សាន់​សែ​ល​៕

vr-1 vr-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya