ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈកំពុងធ្វើការ។
ជនសង្ស័យមានឈ្មោះ សាន់ ហាំព្លី ហៅជីវន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសន្តិសុខយាមផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅក្នុងផ្សារ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ អំ សុធី ភេទប្រុស អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤៤អា ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយរថយន្តដែលបាត់នោះម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2D-1627។
នៅវេលាម៉ោង១២និង៣នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក៏មានការភ្ញាក់ផ្អើលថាបាត់រថយន្តខាងលើ ដោយបក្សពួកឈ្មោះ រ៉ែន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមិន ស្គាល់ឈ្មោះបានលួចយករថយន្តកាមរីឆ្លាមខាងលើនេះគេចខ្លួនបាត់។
ទោះបីជាយ៉ាងណាក៏ក្រុមសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌបានដឹកជនសង្ស័យខាងលើនេះទៅចង្អុលបង្ហាញមុខសញ្ញាតែវាគេចខ្លួនបាត់ ហើយជនសង្ស័យខាងលើកំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសួរនាំនិងបន្តនីតិវិធី៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនសន្តិសុខផ្សារស្ទឹងមានជ័យថ្មី ករណីលួចឡានផ្ញើនៅផ្សារ