ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ទំនាស់​គ្នា ប៊ិះ​ដាច់​.​ក​ ​

ទំនាស់​គ្នា ប៊ិះ​ដាច់​.​ក​ ​

ភ្នំពេញ ៖ កាលពី​វេលា​យប់​ថ្ងៃទី​២៥ សីហា ២០១៦ បន្ទាប់ពី​កើត​ជម្លោះ​ហិង្សា​រវាង​បុរស​២​នាក់ រហូត​ម្នាក់​ទៅ​យក​កាំបិតផ្គាក់ កាប់​លើ​គូ​ជម្លោះ​ប៊ិះ​ដាច់​.​ក ស្ថិត​ត្រង់​ចំណុច​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​

​គូ​ជម្លោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​យ៉ យ៉ាំង​សែ អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម (​របួស​ត្រង់​.​ក​) ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ និង​ម្នាក់​ទៀត​ឈ្មោះ​ភិន ឡុង អាយុ​៥០​ឆ្នាំ (​ជនដៃដល់​) ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា ។​

​មុនពេល​កើតហេតុ ទាំង​២​នាក់​បាន​ឈ្លោះ​ជេរ​ប្រមាថ​គ្នា​តាំង​ពី​រសៀល​មកម្ល៉េះ ហើយ​ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​រួច​ម្តង​ហើយ ។ លុះ​នៅ​វេលា​ម៉ោងជាង​០៧​យប់​ថ្ងៃ​ដដែល ក៏​ផ្ទុះ​រឿង​មួយ​សា​ទៀត គេ​ឃើញ​បុរស​វៀតណាម (​ជនរងគ្រោះ​) បាន​យក​ដំបង​ទៅ​វាយ​បុរស​នោះ ធ្វើឱ្យ​គាត់​រត់​ឡើង​ទៅលើផ្ទះ​ទាញ​កាំបិត​ផ្គាក់ មក​កាប់​ទៅលើ​បុរស​វៀតណាម​វិញ​ចំ​ត្រង់​.​ក​តែម្តង ។ ក្រោយ​កើតហេតុ​ភ្លាមៗ បុរស​ដែល​កាប់​គេ​នោះ​ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ ៕

f39e0086-0779-490f-8444-6752329da7e9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya