ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​រកស៊ី​ផ្លូវភេទ​៩​នាក់ ប៉ូលិស​ចាប់​ប្រមូល​តាម​សួនច្បារ​យក​ទៅ​អប់រំ​ ​

ស្ត្រី​រកស៊ី​ផ្លូវភេទ​៩​នាក់ ប៉ូលិស​ចាប់​ប្រមូល​តាម​សួនច្បារ​យក​ទៅ​អប់រំ​ ​

ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្រះ​ចក ចុះ​ប្រតិបត្តិ​ការប្រមូល​ស្ត្រី​បម្រើ​សេវា​ផ្លូវភេទ​នៅ​តាម​ផ្លូវ​និង​សួនច្បារ​សាធារណៈ​ក្នុង​មូលដ្ឋាន​ប៉ុស្ដិ៍​ស្រះចក ជា​លិទ្ធ​ផល​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​៩​នាក់ យក​មក​ប៉ុស្តិ៍​ដើម្បី​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរ​សង្គមកិច្ច​ធ្វើការ​អប់រំ ។​
​ករណី​ឃាត់ខ្លួន​ស្ត្រីរ​កសី​ុ​ផ្លូវភេទ​ខាងលើនេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ចំណុច​តាម​ដងផ្លូវ​និង​សួនច្បារ ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​លោក កាន់ វណ្ណះ នាយ​ប៉ុស្តិ៍​នគរបាល​ស្រះចក ឲ្យដឹងថា ក្រោយពី​ទទួល​បាន​បញ្ជា​ពី​លោក ហួត ចាន់​យ៉ារ៉ាន់ អធិការ​នគរបាល​ខណ្ឌដូនពេញ ឲ្យ​ចុះ​ត្រួ​ពិនិត្យមើល​ក្នុង​មូលដ្ឋាន ដោយ​មួយ​រយៈពេល​នេះ​ឃើញ​ស្ត្រីរ​កសី​ុ​ផ្លូវភេទ​ចាប់ផ្ដើម​ក​វិញ​មួយ​ចំនួន​នោះ ហើយ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ដើរ​ប្រមូល​នារី​ដែល​រក​សុ​ី​ផ្លូវភេទ​នៅ​ទីតាំង​ចំនួន​៣​គឺ​ទីតាំង​ចំណុច​សួន​សីុសុវត្ថិ​, រង្វង់​មូល​គួច​កាណុង និង​ផ្លូវ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ក្រោយ​ប្រមូលបាន​នារី​រក​សុ​ី​ផ្លូវភេទ​ចំនួន​៩​នាក់​យក​ទៅ​កាន់​បុ​ស្តិ៍​ស្រះចក ដើម្បី​រងចាំ​ខាង​មន្ទីរ​សង្គមកិច្ច​មក​ទ​ទួល​យក​ពួកគាត់​ទៅ​ដើម្បី​ធ្វើ​ការអប់រំ​កុំ​ឲ្យ​រក​សុ​ី​ផ្លូវភេទ​នៅ​តាម​ដងផ្លូវ​តទៅទៀត​៕
14055128_545845108941677_8906967821641889534_n 14095955_545845118941676_6051515036493083707_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya