(ភ្នំពេញ)៖បុរសម្នាក់ ប្រើដាវកាប់កាប់ជនរងគ្រោះបណ្ដាល ឲ្យរងរបួសដេរជាច្រើនត្នេរ ជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយដកហូតដាវ១ដើម នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សី កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមលោក វិរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមានឈ្មោះធន់ សុភ័ណ្ឌ ភេទប្រុស អាយុ៣២ ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរគ្នានៅចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះមានឈ្មោះឈិន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅ ផ្ទះលេខ០៩១ ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសា ឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវិរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពីដំណើររឿងមុនឈានទៅ បង្ក្រាបនិងក្រោយឃាត់ខ្លួនជនសង្ស័យថា គូរបដិបទាំង២នាក់
មានជម្លោះនិងគ្នាខណៈជនត្រូវសង្ស័យបានទាញដាវទៅកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។
លោកវិរសេនីយ៍ត្រី បានបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍តាមទូរស័ព្ទរបស់ម្ដាយជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចយើង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីស៊ើបសួរ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងដាវសាំម៉ូរ៉ៃ១ដើមដោយពាក់ព័ន្ធករណីហិង្សាដោយចេតុនា ។
បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនា រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងបន្តតាមនិតិវិធីរបស់ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាកាប់បុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់