ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរស​យោធា​ម្នាក់​ស្រវឹងស្រា បើក​ឡាន​បុក​ម៉ូតូ​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់​រងរបួស​ ​

បុរស​យោធា​ម្នាក់​ស្រវឹងស្រា បើក​ឡាន​បុក​ម៉ូតូ​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់​រងរបួស​ ​

ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយសារ​បុរស​ជា​យោធា​ម្នាក់ បើករថយន្ត​តា​កូម៉ា​មួយ​គ្រឿង​ទាំង​ស្រវឹងស្រា ជ្រុល​ទៅ​បុក​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង ចំ​ពីក្រោយ​ខណៈ​បន្ថយល្បឿន​ឈប់​ស្តុប បណ្តាល​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់​ដែល​ជិះ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ចុកចាប់​ងើប​មិន​រួច និង​ក្មេង​តូច​២​នាក់​ទៀត​របួសស្រាល​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុប​ជេន​ជូរី​ផ្លា​រហ្សា ផ្លូវ​២០១១ កែង​និង​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​ស្កុប​ពី​១​គ្រឿង ពាក់​ស្លាក​លេខ​1BK-2452 បើក​ដោយ​បុរស​ម្នាក់​ឌុប​ប្រពន្ធ​និង​ក្មេងប្រុស​ម្នាក់ និង​ទារក​អាយុ​៤​ខែ​ម្នាក់​ដោយ​ប្រពន្ធ​ជា​អ្នក​បី​កូនតូច ជិះ​តាម​បណ្តោយ​ផ្លូវ​២០១១ ទិសដៅ​ពី​ជើង​
​ត្បូង ខណៈ​មក​ដល់​ចំណុច​ស្តុប​ខាងលើ ម៉ូតូ​បាន​បន្ថយល្បឿន​ដើម្បី​ឈប់​ស្តុប ស្របពេលនោះ​ក៏​មាន​រថយន្ត​តា​កូម៉ា ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-2484 ក្នុងទិសដៅ​ស្រាប​គ្នា បើកបរ​ដោយ​បុរស​យោធា​ស្រវឹងស្រា​ម្នាក់​បាន​បើក​បុក​ពីក្រោយ​បណ្តាលឲ្យ​ស្ត្រី​ដែល​ជិះ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ជាមួយ​កូន​តូច​អាយុ​៤​ខែ បណ្តាល្យ​ស្ត្រី​ជា​ម្តាយចុក​ចាប់​ទល់ផ្អក ងើប​មិន​រួច រីឯ​ក្មេងប្រុស​ម្នាក់​ត្រូវជា​ក្មួយ​របួស​រលាត់​ដៃ​រលាត់​ជើង ដោយឡែក​បុរស​ជា​អ្នកបើក​ម៉ូតូ និង​ទារក​មិន​មាន​រងរបួស​អ្វី​ឡើយ ។​
​ប្រភព​បាន​បន្តទៀតថា ក្រោយមក​ក៏​មាន​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក មក​ពី​ក្រោយ​គេច​ពី​រថយន្ត​តា​កូម៉ា​បម្រុង​និង​កៀរ រថយន្ត​តា​កូម៉ា តែ​ត្រូវ​អ្នកបើកបរ​ចាប់​ហ្វ្រាំង​ទាន់ ធ្វើឲ្យ​ស្ទះចរាចរណ៍​ជាង​កន្លះ​ម៉ោង ដោយសារ​តែ​បុរស​ម្ចាស់​រថយន្ត​តា​កូម៉ា ដែល​ជា​យោធា​មាន​សក្កិយ​ស​ម្នាក់​ស្រវឹងស្រា​បាន​ចុះ​ពី​រថយន្ត​មក​ស្រែក​ឡូឡា​ផ្អើល​គេឯង មក​ចោមរោម​មើល ។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​មក​សម្រួល​សុំ​សោ​រថយន្ត បើករថយន្ត​បង្កចេញ ហើយ​បាន​នាំ​បុរស​យោធា​ស្រវឹង​នោះ​មក​កាន់​ផ្នែក​ចរាចរណ៍​ខណ្ឌ ដើម្បី​វាស់​ជាតិ​អាកុល និង​ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ក្រុង ដើម្បី​ចាត់ការ​និង​ធ្វើ​ការដោះស្រាយ​៕14068032_545843355608519_87207233697904663_n - Copy 14100273_545843372275184_464106768423113698_n - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya