ខេត្តរតនគិរី៖ កាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងែទី២៦ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបត់ចូល ភូមិប៉ក់ពោស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបើកបុកម៉ូតូខណៈកំពុងធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ រីឯរថយន្តបានបន្ថែមល្បឿនរត់គេចបាត់។
ជនរងគ្រោះបើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មានឈ្មោះសេវ ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។
បច្ចុប្បន្ននគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ នៅស្រុកអូរយ៉ាដាវ