ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​យុវជន​២​នាក់ រកឃើញ​ដែក​កែច្នៃ​ ​

ប៉ូលិស​ឃាត់​យុវជន​២​នាក់ រកឃើញ​ដែក​កែច្នៃ​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ធនាគារ​សហ​ពាណិជ្ជ តាម​មហាវិថី​សហ​ពន្ធ​រុស្ស៊ី ស្ថិតក្នុង​ក្រុម​៦ ភូមិ​ចុង​ថ្នាល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ជនសង្ស័យ​ទាំង​២​នាក់​ខាង​មានឈ្មោះ ប៉ាន់ វណ្ណ​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អ្នករត់​តុ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុន វណ្ណ​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​តំឡើង​អំពូល​ភ្លើង ស្នាក់នៅ​ជាមួយគ្នា​។​
​មុនពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទឹកថ្លា​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុង​បាន​ធ្វើការ​ល្បាត​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦​គ្មាន​ស្លាក​លេខ​គួ​អោយ​សង្ស័យ​ក៍​ឃាត់​សួរនាំ​និង​ឆែកឆេ​បាន​រកឃើញ​ដែក​កែច្នៃ​សម្រាប់​កាច់​ក​ម៉ូតូ​១​ដើម ដែល​ជា​ឧបករណ៍​ល្មើស​នឹង​ច្បាប់​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្ប​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

seha-2 seha-3seha-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya