ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់ នៅ​កៀនស្វាយ​ ​

ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់ នៅ​កៀនស្វាយ​ ​

ខេត្ត​កណ្តាល​៖​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ភូមិ​ស្លាប់​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​
​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AG-6120 មានឈ្មោះ​សុខ អា​ហ្វុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ ចំណែក​រថយន្ត​ម៉ាក​កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AL- 6989 ក្រោយ​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់ ។​
​ករណី​នេះ​គឺ​ផ្តើមចេញ​ពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ពេល​ទៅដល់​កន្លែងកើតហេតុ ប្រហែល​ជា​បើក​ប្រជែង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ក្នុង​ទិសដៅ​ស្របគ្នា​តែ​គ្មាន​សាក្សី​ឃើញ​ហេតុការណ៍​នោះទេ ព្រោះ​នៅ​ចំណុច​គ្រោះថ្នាក់​ជា​កន្លែង​ស្ងាត់​។ គ្រា​នោះ​រថយន្ត​កាមរី​បើក​មក​ដល់​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​ក៏​ត្រូវ​អ្នកបើក​ម៉ូតូ​ទៅ​បុក​ពី​មុខ​រថយន្ត​ចំហៀង​ខាងស្តាំ បណ្តាាល​ឲ្យស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​ពំនូក​ខ្សាច់​ហើយ​ផ្ទុះ​ពោង​សុវត្ថិភាព​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់ ។​
​លោក​នាយផ្នែក​បាន​បន្ត​ថា បើ​យក​ច្បាប់​ចរាចរណ៍​មក​អនុវត្ត ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​គឺជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​បើកបរ​ប្រជែង​មិន​ប្រយ័ត្ន ពោល​គឺ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចូល​ទៅ​ខាង​ចំណែក​ផ្លូវ​របស់​រថយន្ត​ទើប​បង្ក​ជា​គ្រោះថ្នាក់​ចរាចរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភាគី​ខាង​រថយន្ត​ក៏​រួមចំណែក​ក្នុង​ការដោះស្រាយ​ជាមួយ​ភាគី​ខាង​ជន​រងគ្រោះ​ផង​ដែរ តែ​ការដោះស្រាយ​នោះ​ធ្វើឡើង​ដោយ​មនោសញ្ចេតនា​។​
​បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕
sondos-6 sondos-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya