ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដា​យ​ឲ្យ​រងរបួស​ធ្ងន់​ ​

ឡាន​បុក​ម៉ូតូ បណ្ដា​យ​ឲ្យ​រងរបួស​ធ្ងន់​ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូ​ម៉ែត​លេខ​១២២-១២៣  ភូមិ​ធ្មល់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ។​
​បុរស​រង​របួសធ្ងន់​មាន​ឈ្មោះ សួស អ៊​ន់ អាយុ​៥១​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ក្នុង​ភូមិ​ធ្មល់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខណៈ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពាក់​ស្លាក​លេខ​ស្វាយរៀង 1F-0949 ខូចខាត​យ៉ាង​ដំណំ​។​
​អ្នកបើករ​ថយ​ន​មានឈ្មោះ ប្រាក់ កុសល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើក​រថយន្ដ រស់នៅ​ភូមិ​ផ្សារ​ត្រកួន ឃុំ​សង់​លុង ស្រុក​ត្រាំកក់ ខេត្តតាកែវ បើករថយន្ដ​ម៉ាក សាំង​យ៉ុង ពណ៏ សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ 2Z-5160 ។​
​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពី​កើត​មក​លិច​ហើយក៏​បាន​បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​បើក​ស្រប​ទិស​គ្នា​ជា់ន់​ហ្វ្រាំង​មិន​ជាប់​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង​តែម្ដង​។ ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។​មូលហេតុ​គឺ​បង្ក​ដោយសារ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចររា​ចរណ៍​នេះ​កើតឡើង​។​
​ក្រោយ​កើតហេតុ​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នគរបាល​ខេត្ត​ស្វាយរៀង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

2-156

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya