ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​សុខៗ ឆ្លង​ចរន្ដ​ភ្លើង​ឆាបឆេះ​អស់​ទាំងស្រុង ​

ជិះ​ម៉ូតូ​សុខៗ ឆ្លង​ចរន្ដ​ភ្លើង​ឆាបឆេះ​អស់​ទាំងស្រុង ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤​កែង​និង​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់ ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​នៅ​មុនពេល​មាន​អគ្គិភ័យ​ឆាបឆេះ​ម៉ូតូ​ខាងលើ គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទេប ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​របស់​គេ​ក៏​បាន​ឆ្លង​ចរន្ដ​ភ្លើង​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង តែ​មិន​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​។​
​ប្រភព​ដដែល​បាន​ប្រាប់​បន្តថា ពេល​ដែល​អណ្ដាតភ្លើង​កំពុងតែ​ឆាបឆេះ ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាន​នាំគ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​និង​យក​ទឹក​ទៅ​ជះ​ពន្លត់​ទើប​រលត់​ទៅ​វិញ​ចំណែក​ម្ចាស់​ម៉ូតូ​គេចខ្លួន​បាត់​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​យក​ម៉ូតូ​ដែល​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​នោះ​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ផ្សា​ថ្មី​៣៕

IMG_1575 IMG_1576

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya